អ្នកលក់ដូរបន្តិចបន្ទួចពេលព្រឹកឡើងនៅលើចិញ្ជើមផ្លូវ ប្រធានភាស៊ីផ្សារតាកែវប្រមូលយកលុយទាំងអស់ ដោយគ្មានញញើសដៃសោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកលក់ដូរបន្តិចបន្ទួចពេលព្រឹកឡើងនៅលើចិញ្ជើមផ្លូវ ប្រធានភាស៊ីផ្សារតាកែវប្រមូលយកលុយទាំងអស់ ដោយគ្មានញញើសដៃសោះ

11/10/2017
ខេត្តតាកែវ ៖ ប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍ និងមន្ត្រីរាជការមួយចំនួន បាននាំគ្នាត្អូញត្អែរ និងសម្តែងនូវការមិនពេញចិត្ត ទៅលើប្រធានផ្សារខេត្តតាកែវយ៉ាងខ្លាំង ពីបញ្ហាផ្លូវថ្នល់ខាងកើតផ្សារ ដែលអាជីវករលក់ដូរមាន់ទា ពាសពេញ និងផ្លូវថ្នល់ខាងជើង អាជីវករលក់ដូរ បន្លែពាសពេញ រកផ្លូវដើរមិនចង់បានផង រីឯផ្លូវថ្នល់ខាងត្បូងផ្សារ បែជាយកបង្កូលដែកចងខ្សែព័ទ្ធយក ផ្លូវថ្នល់សាធារណៈធ្វើអាជីវកម្ម ទទួលបញ្ញើម៉ូតូ ទាំងអស់នេះបង្កឲ្យ មានការកកស្ទះ រញ៉េរញ៉ៃ ពាសពេញផ្លូវថ្នល់ ធ្វើឲ្យមានការលំបាកយ៉ាងខ្លាំងក្នុងពេលធ្វើដំណើរឆ្លងកាត់ ។

ពាក់ព័ន្ធករណីខាងលើ អ្នកស្រី ផាត តំណាងពលរដ្ឋដែល រស់នៅខាងកើតផ្សារនោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ចំពោះការយកផ្លូវថ្នល់ធ្វើជាអាជីវកម្មលក់មាន់ លក់ទា ពាសពេញផ្លូវនិងបង្រួមផ្លូវអោយនៅ មានសភាពតូចចង្អៀតបែបនេះ និងមានហនិភ័យខ្ពស់លើការបើកបរធ្វើដំណើរ ។

អ្នកស្រីបន្តថា អាជីវករលក់មាន់លក់ទា នៅលើផ្លូវថ្នល់នេះកើតមាន ប្រហែល១០ឆ្នាំមកហើយ មិនឃើញប្រធានផ្សារឬក៏អាជ្ញាធរមករៀបចំអោយមានសណ្តាប់ធ្នាប់ទេ ធ្វើអោយពួកគាត់ស៊ូទ្រាំនិងក្លិនស្អុយ អាចម៍មាន់អាចម៍ទា និងស្អុយគំនសំរាបដែលដឹកចេញមិនទាន់ ហើយនៅរដូវប្រាំង រោមមាន់រោមទាហុយចូលក្នុងផ្ទះរបស់ពួកគាត់ ហើយមានពេលខ្លះក្រុមគ្រួសាររបស់គាត់ កំពង់តែហូបបាយ រោមមាន់រោមទាហើចូលចានបាយសម្លក៏មានដែរ។

ប្រភពពី ប្រជាពលរដ្ឋ និងមន្ត្រីរាជការភ្ញៀវទេសចរណ៍បានលើកឡើងថា ប្រធានផ្សារខេត្តតាកែវ ធ្វើបែបនេះ បង្កឲ្យមានភាពរញ៉េរញ៉ៃកកស្ទះ ពាសពេញផ្លូវសាធារណៈ និងរងនូវការពិបាកធ្វើដំណើរឆ្លងកាត់ និងចេញចូលទិញឥវ៉ាន់នៅក្នុងផ្សារ និងធ្វើឲ្យបាត់បង់សោភណ្ឌ័ភាពផ្សារទាំងស្រុងថែមទៀតផង ។
ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ និង ភ្ញៀវជាតិ សូមសំណូមពរទៅដល់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ មេត្តាជួយមើលពីបញ្ហាខាងលើនេះផង ព្រោះវាធ្វើឲ្យបាត់បង់សណ្តាប់ឆ្នាប់ ក៍ដូចជាការបាត់បង់នូវសោភ័ណ្ឌភាពមួយចំនួន របស់ខេត្តតាកែវយើងផងដែរ។

ពាក់ព័ន្ធជុំវិញករណីខាងលើ លោក កង អាណាន់ អភិបាលរងក្រុងបានឲ្យអ្នកសារព័ត៌មានឲ្យដឹងថា កន្លងមកអាជ្ញាបានបានចុះធ្វើច្រើនណាស់ មិនមែនបិទភ្នែកទេ តែបើយើងធ្វើខ្លាំងពេកទៅវាប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋ តែកន្លងមកយើងធ្លាប់ចាប់ម៉ូតូមិនតិចគ្រឿងទេ ហើយដូចជាឆ័ត្រយើងចាប់យកមកទុកនែនាំគាត់ថា កុំឲ្យយកមកដាក់លើផ្លូវ គាត់តែដាក់ ហើយបានអោយគាត់ធ្វើកិច្ចសន្យា។ លោកបន្ត លោកមើលឃើញហើយទីតាំងផ្ញើរម៉ូតូសម្រាប់ទ្រទ្រង់ សំខាន់អត់ទីតាំងម៉ូតូក៏ច្រើន ៕