ជិះ​ម៉ូ​តួ​ដើរ​រក​លួច ប្រទះ​គោលដៅ​ត្រួតពិនិត្យ រត់​ចោល​ម៉ូតូ​ជាប់​ខ្នោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជិះ​ម៉ូ​តួ​ដើរ​រក​លួច ប្រទះ​គោលដៅ​ត្រួតពិនិត្យ រត់​ចោល​ម៉ូតូ​ជាប់​ខ្នោះ

11/10/2017
រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​យ៉ាង​សកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដាក់​គោលដៅ​ត្រូ​ត​ពិនិត្យ ពង្រឹង​ច្បាប់​ចរាចរណ៍ ដេញ​ឃាត់ខ្លួន​បាន​ខណៈ​ពេល​ដែល​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ដើរ​លួច ប្រទះ​នឹង​គោលដៅ​ត្រួតពិនិត្យ ។ ហេតុការណ៍​ឃាត់​ជនសង្ស័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ត្រង់​ស្ពាន​លេខ​ទី​១ តាម​ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ១.​ឈ្មោះ ប្រាក់ មក​រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់​នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​២.​ឈ្មោះ ឆៃ នាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ ពួក​គេ​ទាំង​ពីរ​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១U-០៥៣៥ ។
តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា នេះ កម្លាំង​ចំរុះ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ព្រមទាំង​ឃាត់​ម៉ូតូ​កែ​ច្នៃ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់ ជិះ​មួយ​គ្រឿង​តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ពុំ​មាន​ពាក់​ម៉ួ​ក​សុវត្ថិភាព ហើយ​ក៍៏​ឃាត់​ឲ្យ​ឈប់ ។
សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ជនសង្ស័យ​ក៏​បាន​អែប​ម៉ូតូ​ឈប់ រួច​រត់​ចោល​ម៉ូតូ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​កំពុង​ឈរ​គោលដៅ​នោះ បាន​នាំ​គ្នា​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ និង​ឆែកឆេរ​រក​ឃើញ​ដែក​អក្សរ​តេស​ម្រា​ប់​កាច់​.​ក​ម៉ូតូ​ចំនួន​មួយ និង​ស្លាក​លេខ​មួយ (​សៀមរាប ១O-៨៣៩៣ ។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ដើរ​លួច ។ នៅ​មុន​ពេល​ចាប់ខ្លួន ពួក​គេ​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​លួច តែ​ជួប​គោលដៅ​នគរបាល​ត្រូវ​ឃាត់ខ្លួន​តែ​ម្តង ៕