ករណី​ទៅ​លួច​មាន់​​ ហើយ​ត្រូវ​​ពល​រដ្ឋ​ថៃ ​បាន​​​​​បាញ់ប្រហារ​ទាំង២នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណី​ទៅ​លួច​មាន់​​ ហើយ​ត្រូវ​​ពល​រដ្ឋ​ថៃ ​បាន​​​​​បាញ់ប្រហារ​ទាំង២នាក់

11/10/2017
ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍បឋម​​ឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​២នាក់ដែលបាន​រងរបួស ​ក្នុងករណី​ទៅ​លួច​មាន់​​ ហើយ​ត្រូវ​​ពល​រដ្ឋ​ថៃ ​បាន​​​​​បាញ់ប្រហារ​ទាំង២នាក់ នៅ​​រសៀលថ្ងៃទី១១ តុលា ​នេះ ​ទាំង២នាក់បាន​ស្លាប់​ហើយ ស្ថិតនៅមន្ទីរពេទ្យ​មួយ ក្នុង​ស្រុក​ខ្លង​ហាត់ ប្រទេស​​ថៃ ​​។

ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះស្រី ភក្តី អាយុ​២៩ឆ្នាំ មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្ត​បាត់ដំបង និងម្នាក់​ទៀត​ឈ្មោះរឿម រឹម ហៅងោល អាយុ​៣០ឆ្នាំ មានទីលំនៅភូមិល្វា ឃុំបឹង​បេង ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ ដែលទាំង២នាក់​ ត្រូវបាន​ទាហានថៃបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្រោយពេលកើតហេតុ ។

គួរបញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង២​នាក់ ​ត្រូវ​បាន​ប្រភព​រាយ​ការ​ណ៍​ថា​ ត្រូវ​ពលរដ្ឋ​ថៃ​បាញ់​របួសធ្ងន់​លើ​ទឹកដី​ថៃ​ ក្នុងភូមិ​រ៉ា​សុ​ភី ​ឃុំ​ប​ ​​ស្រុក​ខ្ល​ង​ហាត ​ខេត្ត​ស្រះ​កែវ​ ឈម​ទឹកដី​កម្ពុជា​ស្រុក​សំពៅ​លូន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ​តុលា​ កន្លងមក ចោទ​ថា​​ បាន​លួច​មាន់​ ។​ ប្រភព​បន្ត​​ថា ​ព័ត៌មាន​នេះ​ ត្រូវនគរបាល​ប៉ុស្តិ​រដ្ឋបាល​ ឃុំ​ជ្រៃ​សី​ម៉ា ​ទទួល​សេចក្តី​រាយ​ការ​ណ៍​ពី​ពលរដ្ឋ​តាម​ទូរស័ព្ទ​ បន្ទាប់​មក​ចុះ​ស្រាវជ្រាវ ជួប​ពលរដ្ឋ​ ដែល​មក​ពី​បេះ​ម្ទេសឱ្យ​ថៅកែ​ថៃ​ឈ្មោះ​ម៉ៅ​ ច​ន្ធី​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សី​ម៉ា​ ប្រាប់​ថា ​ពេល​គាត់​វិល​ត្រឡប់​ពី​ដី​ថៃ ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​រង​របួសធ្ងន់​ ហើយ​ត្រូវ​ក​ម្លាំ​ទាហាន​ឈុត​ខ្មៅ​ថៃ ​លើកដាក់​រថយន្ត​យក​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក​កើតហេតុ​គឺ​ស្រុក​ខ្ល​ង​ហាត ​។
​យ៉ាងណាក៏ដោយ ​គេ​ពុំ​ដឹង​ថា​ ជន​រង​គ្រោះ​របួស​កន្លែង​ណា​ ហើយ​កាំភ្លើង​ដែល​គេ​បាញ់​លើ​ពលរដ្ឋ​ខ្មែរ​នេះ​ម៉ាក​អ្វី​នោះ​ដែរ​ ។ ​ជុំវិញ​ករណី​ខាងលើ​ លោក​ប៊ុ​ន​ គុណ ​មេ​ប៉ុស្តិ​ចំបក់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ ប្រាប់​តាម​ទូរស័ព្ទ​ថា​ ពិតជា​កើត​មាន​មែន​​ ៕