មួយគ្រាប់របស់ Olivier Giroud ដោយប្រើក្បាច់ខ្យាដំរី ពេលលេងទល់នឹង Crystal Palace កាលពីរដូវកាលមុន ត្រូវបានជាប់ក្នុងបញ្ជី៣នាក់ចុងក្រោយពាន គ្រាប់បាល់ល្អប្រចាំឆ្នាំ ឬ Puskas Award។
សម្រាប់ពានមួយនេះ កីឡាករបារាំងវ័យ៣១ឆ្នាំ ត្រូវប្រកួតប្រជែងជាមួយគ្រាប់បាល់របស់កីឡាការិនីវេណេហ្ស៊ុយអេឡា Deyna Castellanos និងអ្នកចាំទីអាហ្វ្រិកខាងត្បូង Oscarine Masuluke។ ចំពោះលទ្ធផល គេនឹងប្រកាសនៅយប់ថ្ងៃទី ២៣ ខែ តុលាខាងមុខ ក្នុងទីក្រុងឡុងដុង។
នៅរាត្រីដ៏អស្ចារ្យនោះ គេក៏ប្រកាសម្ចាស់ពាន Best Fifa Men's Player ផងដែរ ដែលមាន Cristiano Ronaldo, Lionel Messi និងNeymar ជាបេក្ខភាព។ ចៅក្រមនៃក្លឹប គ្រូបង្វឹកជម្រើសជាតិ តំណាងអ្នកសារព័ត៌មាន និងអ្នកគាំទ្រ គឺជាគណៈកម្មការបោះឆ្នោតជ្រើសរើសអ្នកឈ្នះពាន Puskas Award៕
តោះ! ទស្សនាគ្រាប់បាល់ទាំង៣ខាងក្រោម៖
