កីឡាករ​កម្ពស់​ខ្ពស់​ Crouch ជាប់​កំណត់ត្រា​ពិសេស​មួយ​​របស់​ Guinness - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កីឡាករ​កម្ពស់​ខ្ពស់​ Crouch ជាប់​កំណត់ត្រា​ពិសេស​មួយ​​របស់​ Guinness

10/10/2017
Peter Crouch បាន​ចារ​ឈ្មោះ​ខ្លួន​ឯង​ក្នុង​សៀវភៅ​បញ្ជី​កំណត់ត្រា​ពិភពលោក (Guinness World Records) ជា​កីឡាករ​ដែល​តែត​បាល់​ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ Premier League។

Peter Crouch
ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រក​គ្រាប់​បាន​១០៥​នៅ​ Premier League ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣៦​ប្រកួត​ក្នុង​នោះ​ ៥១​គ្រាប់​កើត​ចេញ​ពី​ការ​ប្រើ​ក្បាល​តែត​បញ្ចូល​ទី។ កំណត់ត្រា​ក្បាល​របស់​គេ​គឺ​មាន​ចំនួន​ច្រើន​ជាង Alan Shearer ជា​ម្ចាស់​កំណត់ត្រា​ចាស់​ចំនួន​៥​គ្រាប់។

កីឡាករ​ដែល​ធ្លាប់​លេង​នៅ​៦​ក្លឹប​ផ្សេង​គ្នា​រួម​ទាំង​ Liverpool ផង​នោះ​បាន​និយាយ​ថា៖"បើ​សិន​អ្នក​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​អ្នក​ត្រូវ​តែ​ឈរ​ក្នុង​ប្រអប់​ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​យក​បាល់។ នេះ​គឺ​ជា​គន្លឹះ​​មួយ​ដែល​ខ្ញុំ​តែងតែ​ធ្វើ​ដដែល​ៗ​ពេល​លេង​បាល់"៕