ឃុំខ្លួន​ស្ត្រី​មេ​កន្ទុយលេខ​ដុះស្លែ​បី​នាក់ ​ដែលមាន​អ្នកកាសែត​កាង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃុំខ្លួន​ស្ត្រី​មេ​កន្ទុយលេខ​ដុះស្លែ​បី​នាក់ ​ដែលមាន​អ្នកកាសែត​កាង

09/10/2017
ភ្នំពេញ ៖ ស្រី្ត​បី​នាក់​ប្រកបមុខរបរ​បើក​ល្បែង​ស៊ីសង (កត់​កន្ទុយ​លេខ​យួន) ត្រូវបាន​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ល្ងាច​ថ្ងៃទី០៨ ខែ​តុលា ឆ្នាំ​២​០១៧​ ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់ពីបទ​បើក​ល្បែង​ស៊ីសងខុសច្បាប់។​
ជនជាប់ចោទ​ ទី១ ឈ្មោះ ឈុន សោ​ភ័​ណ្ឌ ហៅ​ នាង អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨១ ផ្លូ​វ៣១បេ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ,ទី២ ឈ្មោះ ម៉េង ហ៊ាង ហៅ អូន អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មានលេខ ផ្លូវ​៣១BT សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ និង ទី​៣ ឈ្មោះ ចាន់ ណា​រី អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ស្ត្រី​មេ​កន្ទុយលេខ​ទាំង​៣​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួនកាលពី​ថ្ងៃទី​០៤ ខែ​តុលា នៅ​ផ្សារ​ប៉េសេ ខណៈ​ពួកគេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ​(​កត់កន្ទុយលេខ​យួន​ខុសច្បាប់​)។ ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​បី​នាក់​ជា​មេ​កន្ទុយលេខ​នោះ​ មាន​ការ​ដក​វត្ថុតាង​ដូចជា ម៉ា​ស៊ី​ន​គិត​លេខ​ចំនួន​៣​គ្រឿង ឯកសារ​សម្រាប់​កត់​កន្ទុយ​លេខ​មួយចំនួន ទូរស័ព្ទ​ដៃ​៣​គ្រឿង ប្រាក់​ ១១៤០០០០ រៀល និង​សម្ភារៈ​ពាក់​ព័ន្ធ​មួយចំនួនទៀត។
ក្រោយពី​ឃាត់ខ្លួន​ សមត្ថកិច្ច​បាន​រក​ឃើញ​ថា ស្ត្រី​ជាប់ចោទ​បាន​ប្រព្រឹត្ត​បទល្មើស​មិន​រាងចាល ទើប​ត្រូវ​បាន​សម​ត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ច្បាប់។ បន្ទាប់មក​ជនសង្ស័យ​ត្រូវបាន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ និង ​បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ ពី​បទ​បើក​ល្បែង​ស៊ីសង​ខុសច្បាប់ និង​ បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រម​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ពួកគេ​ដាក់ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​កា​រកាត់​ទោស ។​

ពាក់ព័ន្ធ​ការឃុំខ្លួន​ស្ត្រី​មេ​កន្ទុយលេខបី​នាក់​ខាងលើនេះ បើតាម​ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើបឱ្យដឹងថា កន្លងមក​អ្នកបើក​ល្បែង​កន្ទុយលេខ​នៅ​ផ្សារ​ប៉េសេ​នេះ ​គឺមាន​អ្នកកាសែត​ម្នាក់​ជាអ្នកកាង​ការពារ​សម្របសម្រួល​មិនឱ្យ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​បង្ក្រាប រហូតដល់​ថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០១៧ ​នេះ​ ទើប​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដោយមាន​ការ​អនុញ្ញាត​ពី​អយ្យការ​អមសាលាដំបូង​ចុះ​ចាប់​តែម្ដង ៕