បង្ក្រាប​ទីតាំង​ចោរកម្ម​ប៉ះ​ចំ​ជើង​ខ្លាំងនៅក្រុងច្បារមន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បង្ក្រាប​ទីតាំង​ចោរកម្ម​ប៉ះ​ចំ​ជើង​ខ្លាំងនៅក្រុងច្បារមន

09/10/2017
ខេត្តកំពង់ស្ពឺ ៖ ចោរកម្ម​មួយ​កន្លែង​ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចុះ​ធ្វើការ​បង្ក្រាប​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

ម្ចាស់​ទីតាំង​មានឈ្មោះ រី ហៅ​ម៉ៅ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន គ​ន្ធា ដែល​ជនសង្ស័យ​ទាំង​២​កំពុង​រត់គេច​ខ្លួន ។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។
បើ​តាម​មន្ត្រី​នគរបាល​មួយ​រូប​បង្ហើប​ថា ឈ្មោះ ធា ជា​អ្នក​ដែល​ចាំ​ទិញ​នៅ​ទីតាំង​ខាងលើ​ចំណែក​ឈ្មោះ រី ហៅ ម៉ៅ ជា​អ្នក​ដើរ​ទាក់ទង​ក្រុម​ជន​សង្គម​ងងឹត ឲ្យ​យក​ម៉ូតូ​មក​លក់​ឲ្យ​ខ្លួន​នៅ​ពេល​ធ្វើ​សកម្មភាព​លួច ឬ​ប្លន់​បាន ។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២​នាក់​មាន​ម្នាក់​ជា​មន្ត្រី​នគរបាល​ខេត្ត​ទៀត​ផង​។ មហាជន ក៏​ដូច​ជា​អ្នក​រស់នៅ​ក្បែរ​ខាង​បាន​លើក​ឡើង​ថា ទីតាំង​ខាងលើ​ពេល​យប់​មាន​ក្រុម​ក្មេង​ស្ទាវ យក​ម៉ូតូ​មក​ប្រចាំ ឬ​លក់​ឲ្យ​ម្ចាស់​ទីតាំង​ខាងលើ ។
យោង​តាម​ចម្លើយ​សារភាព​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​បាន​និយាយ​ថា គឺ​គេ​តែង​យក​មក​លក់​ឲ្យ​មនុស្ស​២​នាក់​នៅ​កំពង់ស្ពឺ​នេះ​គឺ​ម្នាក់​ឈ្មោះ រី ហៅ​ម៉ៅ និង​ម្នាក់​ទៀត​ឈ្មោះ ធា ។ លោក​ឧត្តមសេនីយ៍ទោ​បាន​បន្ត​ថា ក្រោយ​ចុះ​ឆែកឆេរ​សមត្ថកិច្ច​របស់​លោក​រក​ឃើញ​ម៉ូតូ​ដែល​ជា​ផល​ចោរកម្ម​ជា​ច្រើន​គ្រឿង ចំពោះ​វត្ថុ​តាង​ម៉ូតូ​ទាំង​២៩​គ្រឿង និង​គ្រឿងបន្លាស់​មួយ​ចំនួន​ធំ​ទៀត នៅ​ទីតាំង​ខាងលើ ​