បុក​មួយ​ប្រាវ​ខ្ទេច​ឡាន​៣​គ្រឿង​និង​បាក់ជើងសន្តិសុខ​ទាំង​២​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុក​មួយ​ប្រាវ​ខ្ទេច​ឡាន​៣​គ្រឿង​និង​បាក់ជើងសន្តិសុខ​ទាំង​២​

09/10/2017
រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ម្នាក់​បាន​រង​របួស​ជើង​ទាំង​ពីរ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​កំពុង​តែ​អង្គុយ​លើ​រថ​ន្ត​មួយ​គ្រឿង​របស់​ភ្ញៀវ​ចត​ស្ងៀម​នៅ​ខាង​មុខ​សណ្ឋាគារ ហើយ​ត្រូវ​បាន​រថយន្តក្រុង​របស់​សាលាក្រុង​មួយ​គ្រឿង​បើក​បត់​មក​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​រុញ​មក​ផ្ទុប​ជា​រូប​គាត់ និង​រថយន្ត​ចំនួន​៣​គ្រឿង​ក៏​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែ តុលា ឆ្នាំ​២០១៧ នៅ​ខាង​មុខ​សណ្ឋាគារ អ​ល​មិន (almon) ផ្លូវ​ព្រះ​សុធារស កែង​នឹង​ផ្លូវ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ជា​សន្តិសុខ​រង​គ្រោះ​បាន​អង្គុយ​នៅ​លើ​ផ្នែក​ខាងក្រោយ​រថយន្ត​មួយ​គ្រឿង ព​ណ៍​ប្រផេះ ពាក់​ស្លាក​លេខ រាជរដ្ឋាភិបាល​៥-២-៣២៣ ចត​នៅ​ខាង​មុខ ដោយ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-៣៦៤៣ ចត​នៅ​ខាងក្រោយ ព្រមទាំង​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត​ចត​ត្រៀបត្រា​នៅ​លើ​ផ្លូវ​នៅ​ខាង​មុខ​សណ្ឋាគារ អ​ល​មិន​នេះ​ផង​ដែរ ។ ពេល​ដែល​បុរស​ជា​សន្តិសុខ​កំពុង​តែ​អង្គុយ​នៅ​លើ​រថយន្ត​មួយ​គ្រឿង​ផ្នែក​ខាងក្រោយ​ដើម្បី​រង់ចាំ​សា​រ៉េ​រថយន្ត​របស់​ភ្ញៀវ​ដែល​ចូល​មក​ហូប​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​សណ្ឋាគារ​នោះ​សុខ​ៗ ក៏​ស្រាប់តែ​មាន​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​មួយ​គ្រឿង ពាក់​ស្លាក​លេខ រដ្ឋ​៣៧-៣-០០៣៤ បើក​បត់​ស្តាំ​មក​បុក​រថយន្ត​ពីក្រោយ​រុញ​មក​បុក​ផ្ទុប​ជើង​ទាំង​២​របស់​គាត់​ជាមួយនឹង​រថយន្ត​ជា​ច្រើន​ទៀត បណ្តាល​ឱ​សន្តិសុខ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែករ​រថយន្ត​ទាំង​៣​គ្រឿង​ដោយ​ខ្លះ​បែក​ស្តុ​ប ក្រ​ពិត​មុខ និង​ខាងក្រោយ​ក៏​រង​ការ​ខូចខាត​ដូច​ៗ​គ្នា​ផង​ដែរ ។
ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​គឺ​បង្ក​ឡើង​ដោយសារ​តែ​ខាង​សណ្ឋាគារ​យក​ផ្លូវ​ធ្វើ​ជា​ចំណតរថយន្ត​សំរាប់​ភ្ញៀវ និង​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ត្រៀបត្រា​នៅ​ខាង​មុខ ហើយ​ក៏​ជា​ចំណុច​ភ្លើងស្តុប​ផង​ដែរ ទើប​ធ្វើ​ឱ្យ​ផ្លូវ​តូច​ចង្អៀត និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ចំនួន ៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា និង​បណ្តាល​ឱ្យ​សន្តិសុខ​ម្នាក់​រងគ្រោះថ្នាក់​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ បុរស​ជា​សន្តិសុខ​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​ក៏​បាន​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ និង​ធ្វើការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ខាងលើ ដោយ​ភាគី​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​សុំ​តែ​មួយ​រួចខ្លួន ចំណែកឯ​រថយន្ត​ចំនួន​២​គ្រឿង​ទៀត​របស់​ភ្ញៀវ​ដែល​រង​ការ​ខូចខាត​ត្រូវ​បាន​ខាង​ម្ចាស់​សណ្ឋាគារ​ចេញថ្លៃ​ជួសជុល​ធ្វើ​សង​វិញ​ផង​ដែរ ៕