អាណិត​ដំរី​ញី(ខាំលីន)​បានងាប់​ក្នុងអាយុ​ជាង​៨០​ឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាណិត​ដំរី​ញី(ខាំលីន)​បានងាប់​ក្នុងអាយុ​ជាង​៨០​ឆ្នាំ

09/10/2017
ខេត្តឧត្តរមានជ័យ ៖ ដំរី​ញី​មួយ​ក្បាល​ឈ្មោះ​ (​ខាំ​លី​ន​) ក្នុង​ចំណោម​ដំរី​៤​ក្បាល ​ដែលកំពុង​អភិរក្ស​នៅ​ក្នុង​តំបន់​អភិរក្ស​បរិស្ថាន​គូ លែន​-​ព្រហ្ម​ទេព ក្នុងស្រុក​អន្លង់​វែងបាន​ងាប់​ហើយ ក្នុង​អាយុ​ជាង​៨០​ឆ្នាំ ។

លោក ដាយ​រិ​ក ថម​សាន់ ជាតិ​អូស្ត្រាលី ដែល​ជា​ម្ចាស់​អភិរក្ស​ដំរី​នេះ​បានឱ្យ​ដឹង​ថា (ខាំ​លី​ន​) បាន​ងាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែតុលា ។ លោក​បន្ត​ថា (ខាំ​លី​ន​)រួម​នឹង​ដំរី​ញី​៣​ក្បាល​ទៀត គឺ​គាត់​ទិញ​មក​ពី​ខេត្តមណ្ឌលគិរី​ចំនួន​២​ក្បាល និង​ខេត្ត​រតន​គិរី​ចំនួន​២​ក្បាល​កាលពី​អំឡុង​ឆ្នាំ​២០១២ ដើម្បី​ធ្វើការ​អភិរក្ស និង​សិក្សា​ពី​របៀប​រស់នៅ​របស់​ដំរី​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គាត់​រៀបចំ​ទីតាំង​នៅ​តំបន់​អភិរក្ស​បរិស្ថាន​គូលែន​-​ព្រហ្ម​ទេព ស្ថិត​នៅ​ប៉ែក​ឧត្តរ​នៃ​ប្រទេស​កម្ពុជា ។
លោក​បន្ត​ថា ដោយសារ​ជំងឺ​ចាស់ជរា ( ​ខាំ​លី​ន ​) មាន​អាការ​ស្រុត​ដើរ​មិន​រួច​អស់​រយៈពេល​ជាង​មួយ​អាទិត្យ​មក​ហើយ ទោះបី​ក្រុម​ជំនាញ​ពេទ្យសត្វ​ ២៩០២៧មក​ពី​ប្រទេស​ថៃ​ប្រចាំការ​នៅ​តំបន់​អភិរក្ស ខិតខំ​ព្យាបាល​យ៉ាងណា​ក៏​នៅ​តែ​មិន​អាច​ជួយ​បាន ។

លោក ដាយ​រិ​ក ថម​សាន់ បន្ថែម​ថា លោកមានការ​សោកស្តាយ​ដំរី​«​ខាំ​លី​ន​» ដែល​លោក​អស់​សមត្ថភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​ព្រោះ​តែ​វ័យចាស់​ជរា​របស់​វា ។ លោក​បាន​រៀបចំ​កប់​សព​ដំរី​នេះ​នៅ​ក្បែរ​ស្នាក់​ការ​អភិរក្ស និង​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​បង្សុកូល​ទៅ​តាម​ប្រពៃណី​ខ្មែរ​ផង​ដែរ ៕