ជនដៃដល់២នាក់ ដែលបានសម្លាប់យុវជនម្នាក់ និងបាញ់គំរាមសមត្ថកិច្ចខណ្ឌច្បារអំពៅ នៅពេលនេះត្រូវបានចាប់ខ្លួនហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនដៃដល់២នាក់ ដែលបានសម្លាប់យុវជនម្នាក់ និងបាញ់គំរាមសមត្ថកិច្ចខណ្ឌច្បារអំពៅ នៅពេលនេះត្រូវបានចាប់ខ្លួនហើយ

09/10/2017
(ភ្នំពេញ)៖ ជនដៃដល់២នាក់ ដែលធ្វើសកម្មភាពបាញ់សម្លាប់យុវជនម្នាក់ និងរងរបួសម្នាក់ ព្រមទាំងពាក់ព័ន្ធការបាញ់គំរាមនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ នាអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៧ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅចំណុចមុខវត្តនិរោធ ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ ឲ្យដឹងថា នានៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២១៖០០នាទី កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ រួមមាន៖ កម្លាំងសាលាខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, កម្លាំងសាលាសង្កាត់, កម្លាំងនគរបាលប៉ុស្តិ៍ចំនួន៤ប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ ១FQ-២៨៥៤ លេខតួ-លេខម៉ាស៊ីន៩៥២១៧៣៦។

ជនសង្ស័យទាំង២នាក់រួមមានទី១ . ឈ្មោះ គឹម សៀងហៃ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, និងទី២ . ឈ្មោះ ជា ជ័យសំណាង (ហៅតឿ) អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក លោក ម៉ៅ សឿត បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម (ប្រើអាវុធខ្លីម៉ាកប៉េ អាកុលបាញ់គម្រាមសម្លាប់) ទៅលើជនរងគ្រោះ ឈ្មោះ ឯក ជីវន្ត អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១.០០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ, សកម្មភាពទី២៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០០.៣០នាទី បានប្រព្រឹត្តអំពើឃាតកម្ម ប្រើអាវុធប៉េអាកុលបាញ់ទៅលើជនរងគ្រោះ ឈ្មោះ វ៉ាន់ បញ្ញា អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោក លោក ម៉ៅ សឿត បានបញ្ជាក់ទៀត លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២២.០០នាទី ជនសង្ស័យទាំង២នាក់ ខាងលើប្រើអាវុធខ្លីម៉ាក K៥៩ បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខវត្តវិចិត្តារាម ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ, លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២.០០នាទី ជនសង្ស័យម្នាក់ឈ្មោះ គឹម សៀងហៃ ប្រើអាវុធខ្លីម៉ាក K៥៩ បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយភស្តុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិកាដ្ឋានច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕