លោក ហ៊ុន សែន ថ្លែងថា ការសន្យាទាំងឡាយត្រូវគិតគូរឱ្យបានហ្មត់ចត់ថាថវិកាជាតិអាចទ្រទ្រង់បានដែរឬទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន សែន ថ្លែងថា ការសន្យាទាំងឡាយត្រូវគិតគូរឱ្យបានហ្មត់ចត់ថាថវិកាជាតិអាចទ្រទ្រង់បានដែរឬទេ

09/10/2017
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងថា មេដឹកនាំប្រទេសខ្លះពេលមិនទាន់ឡើងកាន់អំណាចបានសន្យាជ្រុល ហើយពេលឡើងកាន់អំណាចបែរជាធ្វើមិនបាន។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា មេដឹកនាំប្រទេសមួយនោះ នៅពេលមិនទាន់ឡើងកាន់អំណាច បានសន្យាថានឹងបញ្ឈប់មិនឱ្យមានការរើសអើងជាតិសាសន៍ តែទីបំផុតធ្វើមិនបាន ហើយបង្កឱ្យមានការផ្ទុះអាវុធកើតមានជាថ្មី។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការសន្យាដោយមិនបានគិតពីលទ្ធផលគឺជារឿងមួយដ៏គ្រោះថ្នាក់។ ក្នុងការគ្រប់គ្រងរដ្ឋ បក្សនយោបាយដែលគ្រប់គ្រងរដ្ឋដឹកនាំប្រទេសទាមទារនូវចក្ខុវិស័យវែងឆ្ងាយមិនមែនកញ្ឆក់កណ្ឌៀតតាមដំណាក់កាលនៃយុទ្ធនាការឃោសនាបោះឆ្នោតម្តងម្កាលទេក៏ប៉ុន្តែទាមទារធ្វើឱ្យត្រូវ។ ប្រទេសខ្លះ អ្នកនយោបាយអនុវត្តន៍ជ្រុល សន្យាជ្រុល ទីចុងបំផុត ឥឡូវដល់ពេលឡើងគ្រប់គ្រងអំណាចធ្វើមិនកើត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា ប្រទេសខ្លះសន្យាថានឹងបញ្ឈប់ការរើសអើងចំពោះជនជាតិភាគតិច ប៉ុន្តែឥឡូវនេះគឺប្រទេសនោះកំពុងតែញ៉ាំញីទៅដោយជម្លោះលើបញ្ហាជនជាតិភាគតិច។
បទឈប់បាញ់ដែលបានកើតមាននៅពេលកន្លងទៅ ក៏ត្រូវបានបាញ់គ្នាឡើងវិញ។ នៅអ៊ឺរ៉ុបប្រទេសក្រិក ដើម្បីតែការឈ្នះឆ្នោត ហ៊ានសន្យាថានៅពេលខ្លួនឈ្នះឆ្នោតឈប់យកពន្ធអ្វីទាំងអស់ ប៉ុន្តែនៅពេលនេះបន្ថែមពន្ធ ហើយកាត់ប្រាក់ខែមន្រ្តីថែមទៀតផង។ ប្រការទាំងអស់នេះហើយ ដែលបក្សកាន់អំណាច ត្រូវគិតគូរឱ្យបានហ្មត់ចត់ថាថវិកាជាតិអាចទ្រទ្រង់បានដែរឬទេ?