ប៉ូឡូញ ត្រូវ​ការ​ស្មើ​ប៉ុណ្ណោះ​យប់​នេះ​ ដើម្បី​​ទៅ​លេង World Cup - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ូឡូញ ត្រូវ​ការ​ស្មើ​ប៉ុណ្ណោះ​យប់​នេះ​ ដើម្បី​​ទៅ​លេង World Cup

08/10/2017
​ក្រុម​ខ្លាំង ប៉ូឡូញ ត្រូវ​ការ​ត្រឹម​ស្មើ ម៉ុងតេណេក្រូ ប៉ុណ្ណោះ​សម្រាប់​ជំនួប​សន្សំ​ពិន្ទុ​លើក​​ចុង​ក្រោយ​ក្នុង​ពូល E នា​ម៉ោង ១១:០០​នាទី​យប់​នេះ​នៅ​ទឹក​ដី ប៉ូឡូញ​ ដើម្បី​បាន​​កៅអី​ទៅ​លេង​ World Cup នៅ​រុស្ស៊ី​នា​ឆ្នាំ​ក្រោយ។
​បើ​ក្រឡេក​ទៅ​មើល​ពិន្ទុ​ក្រុម​ខ្លាំង​ប៉ូឡូញ​មាន ២២ ពិន្ទុ​ ស្ថិត​នៅ​លេខ ១ ចំណែក ដាណឺម៉ាក មាន ១៩ ពិន្ទុ​ស្ថិត​នៅ​លេខ២ ក្នុង​ពូល E ។ ដូច្នេះ​មាន​ន័យ​ថា ​ម្ចាស់​ផ្ទះ​ទទួល ម៉ុងតេណេក្រូ គឺ​ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ នឹង​​បាន​ឡើង​ទៅ​ហើយ។

​​សម្រាប់​ ម៉ុងតេណេក្រូ ពួក​គេ​ត្រូវ​ការ ៣ ពិន្ទុ​​ជា​ចាំ​បាច់​ ដើម្បី​អាច​មាន​ឱកាស​អ៊ុត​​​ ទទួល​​បាន​កៅអី​ Play Off ប្រសិន​បើ ដាណឺម៉ាក ចាញ់​ រ៉ូម៉ានី យប់​នេះ​។ ប៉ុន្តែ​យ៉ាង​ណា​​ការ​ប្រកួត​នេះ​ទំនង​ពិបាក​ខ្លាំង​សម្រាប់​ក្រុម​ភ្ញៀវ​ ពី​ព្រោះ​ម្ចាស់​ផ្ទះ​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ ពិសេស Robert Lewandowski ​កំពុង​ស្ថិត​ក្នុង​ចំណោម​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ ១៥ គ្រាប់​ស្មើ Ronaldo។
Robert Lewandowski
​៥​​ ប្រកួត​ចុង​ក្រោយ​របស់ ប៉ូឡូញ ​ឈ្នះ ៤ ចាញ់១

ឈ្នះ អាល់បានី ៦-១ ក្រៅ​ដី

​ឈ្នះ កាហ្សាក់ស្ថាន ៣-០ ​ក្នុង​ដី

ចាញ់ ដាណឺម៉ាក ៤-០ ​ក្រៅ​ដី

ឈ្នះ រ៉ូម៉ានី ៣-១ ក្នុង​ដី

ឈ្នះ ម៉ុងតេណេក្រូ ២-១ ក្រៅ​ដី​

៥ ប្រកួត​ចុង​ក្រោយ​របស់ ម៉ុងតេណេក្រូ ឈ្នះ ៣ ចាញ់ ២

​ចាញ់ ដាណឺម៉ាក ១-០ ក្នុង​ដី

ឈ្នះ រ៉ូម៉ានី ១-០ ក្នុង​ដី

ឈ្នះ​ កាហ្សាក់ស្ថាន ៣-០ ក្រៅ​ដី

ឈ្នះ អាល់បានី ៤-១ ក្នុង​ដី

ចាញ់ ប៉ូឡូញ ២-១ ក្នុង​ដី​

ជម្រើស ១១ នាក់​ដំបូង​របស់ ប៉ូឡូញ

ជម្រើស ១១ នាក់​ដំបូង​របស់ ម៉ុងតេណេក្រូ

តារាង​ពិន្ទុ​

កម្មវិធី​ប្រកួត​យប់នេះ


ប្រភព៖ footballexpert