ការប្រកួតពានរង្វាន់សម្ដេច ហេង សំរិន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដែលក្រុម អាណាចក្របៃតង ប៉ះក្រុម សម្ព័ន្ធយុវជនមូស្លឹមកម្ពុជា នាវេលាម៉ោង ៣ រសៀលនេះនៅពហុកីឡដ្ឋានជាតិ។
ដោយឡែកសម្រាប់ក្រុមលេខ ៣ ធ្លាក់ទៅលើក្រុម ពិស្ណុការ ដោយយកឈ្នះទៅលើក្រុម old town garden ៥-០ កាលពីម្សិលមិញនេះនៅទីលានស្តាតចាស់។ ពានរង្វាន់នេះបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដោយមាន ១៨ ក្រុមចូលរួម។
សម្រាប់រង្វាន់ក្រុមលេខ ១ ទទួលបាន ទឹកប្រាក់ ២៤លានរៀលពាន១ និងមេដាយ លេខ២ទទួលបានប្រាក់រង្វាន់១២លានរៀល ទង់១ និងមេដាយ និងលេខ ៣ទទួលទឹកប្រាក់ ៦លានរៀលមេដាយនិងទង់មួយ។ អ្នករកគ្រាប់បាល់បានច្រើនជាងគេទទួលបានពានមួយ និងថវិកា ៨០ម៉ឺនរៀល អ្នកចាំទីល្អទទួល ៨០ម៉ឺនរៀល និងពានមួយ និងចុងក្រោយក្រុម Fair Play ទទួលបានពានមួយ និងទឹកប្រាក់ ២លានរៀលផងដែរ៕
