ប្រទេសនៅអឺរ៉ុបកំពុងដំណើរការជម្រុះ ១ប្រកួតចុងក្រោយ ដើម្បីកំណត់ថា៩ប្រទេសណា បានឡើងទៅដោយស្វ័យប្រវត្តិ និង ៨ប្រទេសណាខ្លះទៀត ដែលត្រូវលេង play-off។ ឱកាសប្រទេស Wales របស់តារាឆ្នើមកំពូលល្បឿន Gareth Bale ក្នុងការឡើងទៅលេង World Cup ឆ្នាំក្រោយ វាអាចកើតឡើងបានលុះត្រាណា៖
ទី១៖ ឈ្នះ
Wales នឹងប៉ះ សាធារណរដ្ឋអៀរឡង់ នៅយប់ថ្ងៃអង្គារ។ ហើយប្រសិនបើ Wales ឈ្នះ អៀរឡង់ Wales អាចទៅលេង play-off ឬម្យ៉ាងទៀតបើ ស៊ែប៊ី ចាញ់ ហ្សកហ្ស៊ី ហើយWales ឈ្នះ អៀរឡង់ នោះ Wales នឹងកក់កៅអីទៅ World Cup ដោយស្វ័យប្រវត្តិ។ តែជម្រើសនេះទំនងជាទៅមិនរួច ព្រោះ Serbia ជាក្រុមខ្លាំង កំពុងឈរលេខ១ នៃពូល D ខណៈ ហ្សកហ្ស៊ី សឹងជាក្រុមបាតតារាង។
ទី២៖ ស្មើ
ប្រសិនបើជម្រើសជាតិ Wales ស្មើ អៀរឡង់ អ៊ីចឹងចាំអ៊ុតមើលលទ្ធផលគូផ្សេង។ ត្រូវមើលថា ស៊ែប៊ី ត្រូវតែចាញ់ ហ្សកហ្ស៊ី ចាប់ពី២គ្រាប់ឡើងទៅ ទើបលទ្ធផលស្មើរបស់ Wales អាចធ្វើឲ្យក្រុមនេះឈរលេខ១ក្នុងពូល ដែលនឹងបានឡើងទៅលេងដោយស្វ័យប្រវត្តិ។
លក្ខខណ្ឌមួយទៀត បើ Wales ស្មើ យ៉ាងហោចណាស់ ក្រុមនេះនឹងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ក្នុងពូល ប៉ុន្តែក៏មិនទាន់ធានាថា Wales បានទៅលេង play-off ទេ ត្រូវចាំអ៊ុតមើលលេខ២ ពូល F និង ពូល I ដែលសុទ្ធសឹងតែសល់១ប្រកួតក្នុងដៃទៀត ព្រោះ៩ពូលនៅអឺរ៉ុប នឹងត្រូវជ្រើសយកលេខ២តាមពូល តែ៨ប្រទេសប៉ុណ្ណោះ ទៅលេង play-off ហើយលេខ២ក្នុងពូលនីមួយៗ ដែលមានពិន្ទុខ្ពស់ជាងគេចំនួន៨ក្រុម ទើបមានសិទ្ធិលេង play-off។
ទី៣៖ ចាញ់
បើ Wales ចាញ់ អៀរឡង់ ក្ដីសុបិនទៅ World Cup របស់ពួកគេនឹងចប់សព្វគ្រប់៕
សូមមើលតារាងចំណាត់ថ្នាក់ក្នុងពូល D ខាងក្រោម៖
ប្រភព៖ Goal
