Mate 10 pro រូបបែកធ្លាយ
តាមរយៈរូបភាពមួយសន្លឹកខាងក្រោមដែលល្បីមកពី Weibo បណ្ដាញសង្គមដ៏ល្បីរបស់ប្រទេសចិន ឃើញថា ស្មាតហ្វូននោះ មានការរចនារូបរាងស្រោបដោយកញ្ចក់ខាងក្រោយ បំពាក់កាមេរ៉ាភ្លោះ កន្លែងស្កេនខ្ចៅដៃខាងក្រោយ ក៏ដូចជា OS មិនខុសពីព័ត៌មានលេចធ្លាយកន្លងមកនោះទេ។
Mate 10 pro រូបចាប់កាន់ផ្ទាល់
យោងតាមរូបរាងដែលម្ចាស់គណនី Twitter លោក Evan Blass បានចែកចាយដំណឹងច្បាស់ៗកាលពីពេលថ្មីៗនេះ ទោះជាបុរសដែលជាម្ចាស់រូបនេះ មិនបានបញ្ជាក់ថាជា Mate 10 Pro ក៏គ្រប់គ្នា អាចទាញដឹងដែរ ដោយសារវាមានរូបរាងស្ទើរតែដូចគ្នាបេះបិទទៅហើយ។Huawei Mate 10 Pro ត្រូវបានរំពឹងថា នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ ជាមួយនិងសមត្ថភាពមិនធម្មតា។ រីឯបច្ចេកវិទ្យាវិញខាង Huawei ក៏ធ្លាប់បានលើកឡើងពី Mate 10 និង Mate 10 Pro នេះថា "ជាម៉ាស៊ីនដ៏វៃឆ្លាត (Intelligent Machine) មិនមែនជាស្មាតហ្វូននោះទេ"។ ចង់ដឹងយ៉ាងណានោះ មានតែប្រិយមិត្តរង់ចាំមើលទាំងអស់គ្នា៕
ប្រភព៖ Androidpit