Huawei បានបញ្ចេញលក្ខណៈសម្បត្តិផ្លូវការមួយទៀតរបស់ Huawei Mate 10 ដែលគ្រោងប្រកាសចេញជាផ្លូវការនៅថ្ងៃទី ១៦ ខែតុលា ខាងមុខនេះ។
Huawei Mate 10 នឹងមានបំពាក់ថ្មដែលមានទំហំដល់ ៤០០០ mAh ឯណោះ។ បើប្រៀបនឹងគូប្រជែងដទៃទៀតឃើញថាថាមពលថ្មរបស់ Mate 10 ធំដាច់គេ។ ជាក់ស្ដែង Galaxy Note 8 មានថ្ម ៣៣០០ mAh, iPhone X ថ្ម ២៧១៦ mAh, iPhone 8 Plus ថ្ម ២៦៩១ mAh, iPhone 8 ថ្មទំហំ ១៨២១ mAh, LG V30 ទំហំ ៣៣០០ mAh, Pixel 2 XL ទំហំ ៣៥២០ mAh, XZ Premium ថ្មទំហំ ៣២៣០ mAh និង Mi Mix 2 ថ្មទំហំ ៣៤០០ mAh។
ថ្មទំហំធំថ្នាក់នេះ រួមទាំងប្រើបន្ទះឈីបជំនាន់ថ្មីដែលស៊ីថាមពលតិចទៀតនោះ គេជឿថា Huawei Mate 10 នឹងអាចប្រើបានយូរថ្ងៃសម្រាប់ការសាកបំពេញម្ដង៕
ប្រភព៖ GSMarena
