Kroos ត្រូវ​បញ្ជូន​ចេញ​ពី​ជុំរុំ​ហ្វឹកហាត់​អាល្លឺម៉ង់​ដោយ​សារ​មូលហេតុ​នេះ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Kroos ត្រូវ​បញ្ជូន​ចេញ​ពី​ជុំរុំ​ហ្វឹកហាត់​អាល្លឺម៉ង់​ដោយ​សារ​មូលហេតុ​នេះ​

08/10/2017
លោក Joachim Low បាន​អនុញ្ញាត​ឲ្យ​ Toni Kroos ចាកចេញ​ពី​ជុំរុំ​ហ្វឹកហាត់​ហើយ​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​ធ្វើ​ឲ្យ​រូប​គេ​មិន​អាច​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​​អាល្លឺម៉ង់​ពេល​ប៉ះ​ អាហ្សេបៃហ្សង់​។​


Kroos
មូលហេតុ​​គ្រូ​បង្វឹក​វ័យ​៥៧​ឆ្នាំ​ដក​ Kroos ចេញ​ពី បញ្ជី​ជម្រើស​ជាតិ​គឺ​ដោយ​សារ​តែ​កូន​ក្រុម​របស់​ខ្លួន​រង​របួស​ឆ្អឹងជំនី​មិន​អាច​ប្រថុយ​លេង​​បាន។"ពួក​យើង​សុទ្ធ​តែ​ដឹង​ពី​សារៈសំខាន់​របស់​គេ​ (Kroos) នៅ​ជម្រើស​ជាតិ​ហើយ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​មិន​មែន​ប្រកួត​ក្រោយ​ទេ​ គឺ​កីឡាករ​ទាំង​អស់​ត្រូវ​បញ្ចប់​រដូវ​កាល​ទាំង​​គ្មាន​របួស​នៅ​ឆ្នាំ​ក្រោយ"។​


ក្រុម​រហស្សនាម​ថា​ឥន្ទ្រី​ដែក​បាន​យក​ឈ្នះ​ អៀរឡង់ខាងជើង​ ៣-១ ហើយ​ឡើង​ស្វ័យប្រវត្តិ​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ World Cup បើ​ទោះ​ជា​ចាញ់​ ឬ​ឈ្នះ​ក៏​ដោយ​ មូលហេតុ​នេះ​ហើយ​ទើប​លោក Low ចង់​ឲ្យ​ Kroos ទៅ​សម្រាក​ព្យាបាល​របួស​ជាមួយ​ក្លឹប Real Madrid វិញ៕