ប្រពន្ធទ្រហោយំ ពេលឃើញប៉ូលិសចាប់ប្ដីនៅនឹងភ្នែក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រពន្ធទ្រហោយំ ពេលឃើញប៉ូលិសចាប់ប្ដីនៅនឹងភ្នែក

07/10/2017
ហើយនាងខំប្រកែកថា មិនធ្លាប់ដឹងរឿងរបស់ប្ដីឡើយ ទាល់តែសមត្ថកិច្ចចាប់បានចំណុចខ្សោយ ទើបស្ងាត់មាត់ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ ឌុបគ្នាត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ដាក់​គោលដៅ​ត្រួត​ពិនិត្យជាតិផ្ទុះ​ និង​ច្បាប់​ចរាចរណ៍​ បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​ បន្ទាប់ពី​ ឆែក​រក​ឃើញ​នូវថ្នាំញៀន ប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​មួយ​កញ្ចប់តូច​ ដែលការឃាត់ខ្លួននេះ បា​ន​ធ្វើ​ឡើង​នៅ​វេលាម៉ោង​ ៩និ៣០នាទី​ យប់​ថ្ងៃទី៦​ ខែតុលា​ ឆ្នាំ​២០១៧​ ទល់មុខនិង​ វត្ត​នន្ទមុនី​ ផ្លូវ​២១៧​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។​​ជនសង្ស័យមានឈ្មោះ​ ជួ​ន​ គង្គា​ ភេទប្រុស អាយុ ២០ឆ្នាំ​ មុខរបរបុគ្គិលិក​ KTV អេលីហ្គេន​​ស្នាក់​ផ្ទះ​ជួល​ សង្កាត់​បឹងកេងកង៣​ ខណ្ឌចំការមាន​ ។​

ចំនែកប្រពន្ធមា​ន​ឈ្មោះ​ សុខ​ លី​ ភេទស្រី​ អាយុ ២៣ឆ្នាំ​ មុខរបរបុគ្គិលិក​ KTV អេលីហ្គេន​ ស្នាក់​នៅ​ ជាមួយប្តី​ ​ដកហូត​ម៉ូតូ​ ស្កុបពី​ ពណ៌ស​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1FG-2872 ព្រមទាំង​ថ្នាំ​ញៀន​ មួយកញ្ចប់​តូច​ និង​ទូ​រសព្ទ័ដៃ​ ម៉ាក​ iphon 6plus មួយគ្រឿង​ ។​​តាម​សម្តី​លោក​ ម៉ៅ​ សាវឿន​ នាយប៉ុស្តិ៍​ បានអោយដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង ​២នាក់ ​ប្តីប្រពន្ធ​នេះបាន​ គឺ​កម្លាំង​នៃគណៈបញ្ជាការ​ឯក​ភាព​ ខណ្ឌមានជ័យ​ ដឹកនាំ​ដោយ​ លោក​ ឌី​ ខេមរុណ​ អភិបាល​រង​ខណ្ឌមានជ័យ​ បានដឹកនាំកម្លាំង​ចុះ​ បានដាក់​គោលដៅ​ត្រួត​ពិនិត្យ​ អាវុធ​ជាតិ​ផ្ទុះ​ និង​ច្បាប់​ចរាចរណ៍​ជើង​គោក​ នៅចំនុចមុខ​វត្ត​ នន្ទមុនី​ ផ្លូវ​២១៧​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។

ខណៈពេលនោះ​ ក៏ស្រាប់តែមាន​ បុរស​ម្នាក់ ​និង​ស្ត្រីម្នាក់​ ត្រូវជា​ប្តីប្រពន្ធ​និង​គ្នា​ បានជិះម៉ូតូ​ម៉ាកស្កុបពី​ ពណ៌ស​ មួយគ្រឿង​ បានធ្វើដំណើរ​តាម​ផ្លូវ​ ២១៧​ក្នុង​ទិសដៅ​ ពីលិចទៅកើត​ឆ្លង​កាត់​គោលដៅ​ត្រួត​ពិនិត្យ​របស់​កម្លាំង​ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​ ជិះម៉ូតូ​អត់​ពាក់​មួក​សុវត្ថិភាព​ កម្លាំង​បានហៅ​ឱ្យឈប់​ រួចហើយ​ សុំ​ត្រួត​ពិនិត្យ​និងឆែកឆេរ​ ស្រាប់តែ​រក​ឃើញ​នូវ​សារធាតុ​ញៀនមួយ​កញ្ចប់តូច​ ដែល​បុរស​ជាប្តី​ បានលាក់​ទុក​នៅ​ក្នុង​កញ្ចប់បារី​ ។​

ឃើញ​សភាពបែបនេះ ​កម្លាំង​សមត្ថកិច្ច​បាននាំខ្លួន​ជនសង្ស័យ​ ទាំង ២នាក់​យក​ទៅ​សាកសួរ​នៅប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​ជាប្តី​បាន​សារភាពថា​ រូប​គេ​ពិត​ជា​បាន​ទិញ​ថ្នាំញៀន​នេះ​នៅ​ម្តុំ​រោងចក្រ​ ៦ជាន់​ ស្ថិត​នៅ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធ៍សែនជ័យ​ ក្នុង​មួយកញ្ចប់តូច​ ​តំលៃ២ម៉ឺនរៀល​ ហើយគោលបំណង​យកទៅ​ប្រើប្រាស់​ជាមួយ​និង​មិត្ត​ភក្តិ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង​ ។

ដោយ​ឡែក​ស្ត្រី​ជាប្រពន្ធ​វិញ ​បាន​និយាយ​ថា​ រូបគាត់​មិនដឹក​អីនោះទេ​ ហើយក៏មិនដឹង​ថា ប្តី​របស់គាត់​ប្រើគ្រឿង​ញៀននោះដែរ​ ទើបតែ​សមត្ថកិច្ច​ឃាត់​ខ្លួន​ទើប​រូប​នាង​ ជាប្រពន្ធ​បានដឹង​ ។ តែនៅ​ពេល​និយាយ​សារភាព​រួច​ ស្ត្រី​រូបនោះ ​ត្រូវ​បានសមត្ថកិច្ច​ ពិនិត្យ​ទឹក​នោម​ ឃើញ​ថា​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ ទើបលែង​ហ៊ាន​ប្រកែក​ ។

​​ក្រោយ​ពេល​កើតហេតុ​ បន្ទាប់ពី​សាកសួ​រួច​ជនសង្ស័យ​ទាំង​ព្រមទាំង​វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​កសាងសុំនុំរឿង​បញ្ជួនខ្លួនៅ​អធិការដ្ឋានខណ្ឌ​មានជ័យ ​ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​៕អត្ថបទ ទេព វណ្ណះ