ព្រះអើយ ដាច់ជើងចេញពីខ្លួនទាំងគូ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះអើយ ដាច់ជើងចេញពីខ្លួនទាំងគូ

07/10/2017
ដូចនេះតើអ្នកណាមិនស្លុតពិតជាលឿនណាស់ ត្រឹមតែមួយប៉ប្រិចភ្នែកសោះខេត្តព្រៃវែងបុរសម្នាក់បានរងរបួសដាច់ជើងទាំង២ ដោយសាររថយន្តបើកបុកម៉ូូតូដួល ខ្ទាតមនុស្សចូលក្រោមកង់រថយន្ត កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣១២ ស្ថិតក្នុងភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

មន្ត្រីនគរបាលចរាចរណ៍ស្រុកព្រះស្ដេច បានឲ្យដឹងថា រថយន្តបង្ក មិនអ្នកណាម្នាក់ស្គាល់ម៉ាក និងស្លាកលេខ ហើយស្គាល់ពីអត្ត​សញ្ញាណរបស់អ្នកបើកបរនោះទេ ពីព្រោះគេបានរត់គេចខ្លួនបាត់ស្រមោល។

 រីឯម៉ូតូរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1K-2336 បើកបរដោយឈ្មោះ ម៉ៅ យុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយក្តៀប ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់ ដាច់ជើងទាំង២។ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង(មិនចាំម៉ាក និងស្លាកលេខ) បានបើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៣១២ ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាជាមួយនឹងបុរសវ័យចំណាស់​ម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ។

លុះពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅ​បុកម៉ូតូពេញទំហឹង ខ្ទាតមនុស្សចូលក្រោមកង់រថយន្ត កិនជនរងគ្រោះដាច់ជើងទាំង២។ ជួបនឹងហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ រួចហើយយកម៉ូតូ​ទៅរក្សាទុក ដើម្បីប្រគល់ឲ្យម្ចាស់យកទៅប្រើប្រាស់វិញ៕អត្ថបទ ទេព វណ្ណះ