អន្ចិចារណាស់ យកលុយទៅសងធនាគារ ត្រូវចោរប្លន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អន្ចិចារណាស់ យកលុយទៅសងធនាគារ ត្រូវចោរប្លន់

07/10/2017
យកម៉ូតូនឹងលុយថែមទាំងចាក់មួយកាំបិតបណ្តាលអោយ កំពង់ចាម ៖ ​ ស្រ្តី​ម្នាក់ ​បាន​ជិះ​ម៉ូតូ​យក​លុយ​ទៅ​បង់​ឱ្យថ្លៃ​ធនាគារ ក៍ត្រូវ​ចោរ​ប្លន់​យក​ម៉ូតូ ​និង​លុយ​អស់ កាលពី​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​និង​០០នាទី នៅ​ចំណុច​វាលស្រែ​ផ្លូវ​លេខ ២២២ ខាងកើត​ភូមិត្រពាំង​ល្ពៅ ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ស្ត្រី​រងគ្រោះ​ឈ្មោះ ពុធ សាវុធ បានឱ្យដឹងថា ជន​សង្ស័យ​មាន​គ្នា​០៣​នាក់ ក្នុងនោះ​មានស្រី​ម្នាក់ ហើយអ្នក​ឌុប​ស្លៀកខោ​ខូវបូ​យ​ខ្លី​ពណ៌​ខ្មៅ​ ពាក់អាវ​ដៃខ្លី​ពណ៌​ខ្មៅ និង ​មនុស្ស​ប្រុស​ម្នាក់ទៀតស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ ​ពាក់អាវ​ពណ៌​គ្រាប់​ពណ៌​អំពិល ចំណែកមនុស្ស​ស្រី​ពាក់អាវឈុត​ផ្កា​ពណ៌​ស បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាកហុងដា​ សេ​១២៥ ពណ៌​ខ្មៅ ​ផលិត​ឆ្នាំ ​២០១៥ គ្មាន​ស្លាក​លេខ ។
បានធ្វើ​សកម្មភាព​ ជិះ​មក​ក្បែរឈ្មោះ​ ពុធ សាវុធ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​បុស​ពោធិ៍​ ឃុំ​មេស​ជ្រៃ ​ស្រុក​ស្ទឹងត្រង់ បានធ្វើ​សកម្មភាព​យក​កូនកាំបិត​គ្រវីដាក់​ជនរងគ្រោះបណ្តាលអោយជនរងគ្រោះត្រូវរបួស ហើយ​ជនសង្ស័យ​ម្នាក់ទៀត​បាន​វាយ​ត្រូវ​មុខ​ជនរងគ្រោះ​មួយ​ដៃ ​និង​ ដណ្តើម​យក​ម៉ូតូ​ម៉ាក​វ៉េវ​ឆ្លាម ពណ៌ខ្មៅ ផលិត​ឆ្នាំ ​២០១២ គ្មាន​ស្លាក​លេខ ព្រមទាំង​ទឹកប្រាក់​ចំនួន​ ១២០០០០៛​ និង ឯកសារ​ធនាគារ​មួយចំនួន​ដែល​ទុក​ក្រោម​កែបម៉ូតូ ជិះ​ទៅ​ទិសខាងកើត​ចូល​ទឹកដី​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ បាត់​ស្រមោល។​

ប្រជាពលរដ្ឋនៅ​ស្រុកស្ទឹងត្រង់ បានឱ្យដឹងថា នៅក្នុងស្រុក​ស្ទឹងត្រង់ ក្រោម​ការគ្រប់គ្រងរបស់លោក ខេង ស្រេង អធិការនគរបាល​ស្រុក​ចំការលើ មាន​ល្បែងស៊ី​សងជាច្រើនដូចជា ជល់​មាន អាប៉ោង​…​ជាដើម​។ប្រជាពលរដ្ឋបានសំណូមពរ​ដល់​លោកស្នងការឯមុខ កុសល និង លោក កួច ចំរើន អភិបាលខេត្តកំពង់ចាម មេត្តាជួយ​មាន​វិធានការ​បង្ក្រាប​ផង ព្រោះ​មាន​ល្បែងស៊ីសង ​និង​ មានចោរកម្ម​កើត​ទ្បើង​ជាច្រើនលើកមកហើយ៕​អត្ថបទ ទេព វណ្ណះ