កោះ​ មីជីនហ្គូតូច​តែមាន​មនុស្ស​រស់នៅ​កកកុញ​បំផុត​ក្នុង​លោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កោះ​ មីជីនហ្គូតូច​តែមាន​មនុស្ស​រស់នៅ​កកកុញ​បំផុត​ក្នុង​លោក

07/10/2017
ក្រុងណៃរ៉ូប៊ី: មីជីនហ្គូ ជាកោះ​ថ្មតូច​មួយ​លើបឹង​វិចតូរៀ ក្នុង​ដែនដី​ប្រទេស​កេនយ៉ា មាន​ទំហំ​តែ​ជិត 0,២ ហិកតា តែមាន​ប្រជាជន ១៣១ នាក់​រស់​នៅ ថ្វីដ្បិតតែ​ប្រភព​ខ្លះ​បាន​អះអាង​ប្រមាណ ១០០០ នាក់ ដែល​នាំឲ្យ​ដែនកោះ​ដ៏តូច​នេះ​សម្បូរ​ពលរដ្ឋ​រស់នៅ​ណែនណាន់​តាន់តាប់​បំផុត​ក្នុង​លោក។ដោយមាន​ងារថា «កោះ​ពាស​ដែក» (ក្រោយពី​ខ្ទម​ប្រក់​ស័ង្កសី​ស្រោប​ស្ទើរតែ​ជុំជិត​កោះ) មាន​ប្រវត្ដិ​មិន​ប្រាកដ​ប្រជា។តាម​រឿង​តំណាល​ខ្លះ មាន​អ្នកនេសាទ​កេនយ៉ា​ពីរមក​តាំង​លំនៅ​មុនគេ ឈ្មោះ ដាល់​ម៉ាស ធេមបូ និង​ចន គីបេបេ ក្នុង​ឆ្នាំ ១៩៩១ និង​បាន​បង្កើតជា​សហគមន៍​រហូតដល់​សព្វថ្ងៃ។ប៉ុន្ដែ​អ្នកខ្លះ​ថា វាគឺជា​អ្នក​នេសាទ​អ៊ូហ្គង់ដា ចូសេព អ៊ុនស៊ូប៊ូហ្គា ដែល​មក​ដំបូង​គេ បន្ទាប់​មក​នាំ​មិត្ដភក្ដិ​ប្រជា​នេសាទ​ជា​បន្ដបន្ទាប់។ បញ្ហា​វិវាទ​ដែនកោះ​តូច​សម្បូរ​ផលត្រី​នេះបាន​បង្កជា​ជម្លោះ​ដណ្ដើម​កម្មសិទ្ធិ​គ្រប់គ្រង​កោះ​រវាង​កេនយ៉ា និង​អ៊ូហ្គង់ដា។បើតាម​ច្បាប់ កោះ​មីជីនហ្គូ ស្ថិតក្នុង​ដែនទឹក​កេនយ៉ា តែ​អ៊ូហ្គង់ដា អះអាងថា ប្រជា​នេសាទ​ទាំងនោះ​ធ្វើ​នេសាទ​លើ​ដែន​សមុទ្រ​ខ្លះ ដែលមាន​ចម្ងាយ​តែ ៥០០ ម៉ែត្រ​ពី​ឆ្នេរកោះ​ខ្លួន។ប៉ុន្ដែ​នៅឆ្នាំ ២០១៦ ប្រទេស​អាហ្រ្វិក​​ទាំង​ពីរបាន​ព្រមព្រៀង​គ្នា​ដោយ​យកពន្ធ​លើអ្នក​រស់នៅ និង​ដាក់​ប៉ូលិស​ប្រចាំការ​ទាំង​សងខាង។មីជីនហ្គូ នៅតែមាន​ប្រជាជន​ខ្នាប់​ជាងគេ​ក្នុង​លោក តែវា​កំពុងតែ​បាត់បង់​តំណែង​នេះ​ព្រោះ​ប្រជា​នេសាទ​ជាច្រើន​បាន និង​កំពុង​ផ្លាស់​ទីរក​កន្លែង​សម្បូរ​ត្រី​ជាងនេះ៕អត្ថបទដកស្រង់ ទេព វណ្ណះ