បុរស ៦ប្រភេទ ដែល​សក្តិសម​ជាមួយ​មនុស្ស​ស្រី​ក្បាល​រឹង និងឯករាជ្យ​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរស ៦ប្រភេទ ដែល​សក្តិសម​ជាមួយ​មនុស្ស​ស្រី​ក្បាល​រឹង និងឯករាជ្យ​!

07/10/2017
មនុស្ស​យើង​មាន​ភាព​ខុស​គ្នា ចរិត​ក៏​ខុស​គ្នា​ដែរ សម្រាប់​មនុស្ស​ស្រី​ដែល​មាន​ភាព​ឯករាជ្យ​ក្នុង​ជីវិត​គឺ​នាង​ចង់​បាន​បុរស​ដែល​មាន​លក្ខណៈ​ផ្សេង​ពី​មនុស្ស​ដទៃ​ទៀត ហើយ​បើ​សិន​ជា​អ្នក​ចង់​ស្រឡាញ់​មនុស្ស​ស្រី​បែប​នេះ នោះ​អ្នក​គួរ​តែ​មាន​ចរិត​បែប​នេះ៖

១. មនុស្ស​ប្រុស​ចូលចិត្ត​លេង​សើច៖
មនុស្ស​ស្រីបែប​នេះ​គឺ​មិន​ចេះ​ចាញ់​អ្នក​ណា​ទេ នាង​មាន​ចរិត​មានៈ ឬ រឹង​ខ្លាំង តែ​បើ​ដៃ​គូ​នាង​ជា​មនុស្ស​ដែល​ពូកែ​លេង​សើច​គឺ​អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ប្លែក និង​មាន​ក្ដី​សុខ​ជាង​នៅជាមួយមនុស្ស​ដែល​ម៉ឺងមាត់។ តែ​ត្រូវ​ដឹង​ថា​ការ​លេង​សើច​នោះ​ចំ​ពេល​វេលា​ដែល​នាង​ចង់​បាន ព្រោះ​ពេល​ខ្លះ​ការ​លេង​ជ្រុល​អាច​ឲ្យ​នាង​ធុញ​ក៏​ថា​បាន។
រូបតំណាង
២. មនុស្ស​ប្រុសស្ងប់ស្ងាត់៖
ស្ងប់ស្ងាត់​ត្រង់​នេះ​មាន​ន័យ​ថា​គាត់​មិន​ចូល​ចិត្ត​បង្ហាញ ឬ បើក​ទម្លាយ​ពី​ស្នេហា​គាត់​ជាមួយ​នាង​នោះ​ទេ ព្រោះមនុស្ស​ស្រី​ដែល​ឯករាជ្យ​គឺ​មិន​ចូល​ចិត្ត​រញ៉េរញ៉ៃ ឬ ផ្អែមល្ហែម​ដូច​មនុស្ស​ដទៃ​ទៀត ដូច្នេះ​នាង​ក៏​មិន​ចូលចិត្ត​ការ​បង្អួត​ ឬ ស្និទ្ធស្នាល​ខ្លាំង​ដែរ។

៣. មនុស្ស​ប្រុស​ដែល​មាន​មហិច្ឆតា៖
នាង​ចង់​បាន​មនុស្ស​ប្រុស​ដែល​គិត​គូរ​វែង​ឆ្ងាយ ហើយ​មាន​មហិច្ឆតា​ក្នុង​ជីវិត មិន​មែន​គិត​ថា​ បាន​ប៉ុណ្ណា យក​ប៉ុណ្ណឹង​នោះ​ទេ។ នាង​ស្រឡាញ់​អត្តចរិត​ច្បាស់​លាស់ និង មាន​គោលដៅ​ក្នុង​ជីវិត មិន​មែន​បណ្ដោយ​ជីវិត​ឲ្យ​ទៅ​តាម​ព្រេង​វាសនា​ទេ។
រូបតំណាង
​៤. មាន​ភាព​ស្មោះ​ត្រង់​ឲ្យ​ត្រូវ​ស្ថានការណ៍៖
មនុស្ស​មិន​អាច​ស្មោះត្រង់​រហូត​ដូច​ដែល​យើង​ចង់​បាន​នោះ​ទេ ដូច្នេះ​នាង​មិន​ប្រាថ្នា ឲ្យ​គេ​ស្មោះ​ត្រង់​នឹង​នាង​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​អ្វី​ដែល​គួរ​ធ្វើ ទៅ​បាន​ហើយ។ ម្យ៉ាង​ទៀត​បើ​ចង់​បាន​អី​ក្រៅ គួរ​តែ​ប្រាប់​នាង​តាម​ត្រង់​មិន​បាច់​លាក់​បាំង​នឹង​នាង​នោះ​ទេ។ ព្រោះ​នាង​មិន​ចូល​ចិត្ត​ឃាំងឃា​សង្សារ​ខ្លួន​ឯង​កុំ​ឲ្យ​ទៅ​រក​មនុស្សស្រី​ផ្សេង​នោះ​ទេ នាង​ក៏​មិន​ចូល​ចិត្ត​អ្នក​ណា​លួច​ក្បត់​នាង​ក្រោយ​ខ្នង​ដែរ ដូច្នេះ​បើ​អស់​ចិត្ត បើ​ចង់​ទៅ​អាច​ប្រាប់​នាង​តាម​ត្រង់​បាន។

៥. មនុស្ស​ប្រុស​ដែល​ស្រឡាញ់​ជីវិត​ខ្លួន​ឯង៖

នាង​មិន​ត្រូវ​ការ​ឲ្យ​គេ​ស្រឡាញ់​នាង​រហូត​ដល់​ភ្លេច​ខ្លួន​ឯង​នោះ​ទេ គឺ​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួន​ឯង និង ពេល​វេលា​រីករាយ​របស់​ខ្លួន​ឯង។ នាង​ចូល​ចិត្ត​មនុស្ស​ដែល​មាន​ភាព​រឹង​មាំ​ មិនទន់ជ្រាយ ហើយ អាច​សម្រេច​គោល​ដៅ​ខ្លួន​ឯង​បាន​ទោះ​បី​ជា​គ្មាន​នាង​ក៏​ដោយ។

៦. មនុស្ស​ប្រុស​ដែល​មិន​ដាក់​សម្ពាធ​ឲ្យ​នាង៖
នាង​មិន​ចូល​ចិត្ត​អ្នក​ណា​បញ្ជា ឬ ត្រួតត្រា ហាម​ឃាត់​សេរីភាព​នាង​នោះ​ទេ ដូច្នេះ​នាង​នឹង​ស្វែង​រក​ដៃ​គូ​ដែល មិន​ដាក់​សម្ពាធ មិន ឲ្យ​នាង​តម្រូវ​តាម​ចិត្ត​គេ ហើយ​ឲ្យ​នាង​ធ្វើ​អ្វី​ដែល​នាង​មិន​ចង់​ធ្វើ។
រូបតំណាង
មនុស្ស​ស្រីដែល​មាន​ចរិតមានៈ​ ឯករាជ្យ​គឺ​មាន​លក្ខណៈពិសេស​ជាង​មនុស្ស​ស្រី​ដទៃ​ ទោះ​បី​ជា​ពេល​ខ្លះ​នាង​មិន​ស្ដាប់​អ្នក​ណា​បន្តិច​មែន តែ​នាង​មាន​ភាព​រឹង​មាំ និង​គោល​ដៅ​ខ្លាំង​៕