បើ​អ្នក​កំពុង​ស្រឡាញ់​គេ​ម្នាក់​ឯង សូម​ដក​ខ្លួន​ភ្លាម​ទៅ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើ​អ្នក​កំពុង​ស្រឡាញ់​គេ​ម្នាក់​ឯង សូម​ដក​ខ្លួន​ភ្លាម​ទៅ

07/10/2017
អារម្មណ៍​ស្រឡាញ់​មិន​អាច​ហាម​បាន​ទេ បើ​ស្រឡាញ់​អ្នក​ណា​ម្នាក់​ហើយ​គឺ​ពិបាក​នឹង​ដក​ចិត្ត​ណាស់ រហូត​ដល់​ពេល​ខ្លះ​សុខចិត្ត​ឈឺ​តែ​ឯង​ក៏​មាន។
រូបតំណាង
ស្នេហា​មិន​អាច​បង្ខំ​បាន​នោះ​ទេ បើ​គេ​មិន​បាន​ស្រឡាញ់​យើង​ហើយ​ទោះ​យើង​ជា​មនុស្ស​ល្អ​ប៉ុណ្ណា​ក៏​គេ​មើល​មិន​ឃើញ​ដែរ។ អ្នក​ប្រហែល​ជា​បាន​បដិសេធ​មនុស្ស​ជា​ច្រើន​ដើម្បី​តែ​រង់​ចាំ​មនុស្ស​ម្នាក់​ដែល​មិន​អាច​ស្រឡាញ់​អ្នក​វិញ​រួច​មក​ហើយ មែន​អត់?

ពេល​ខ្លះ​អ្នក​ទ្រាំ​ អ្នក​អត់​ធ្មត់ អ្នក​តស៊ូ​ព្រោះ​គិត​ថា​ថ្ងៃ​ណា​មួួយ​អាច​ជា​របស់​អ្នក មែន​អត់? មាន​ដែល​សួរ​ខ្លួន​ឯង​អត់​ថា​ត្រូវ​ចាំ ត្រូវ​តស៊ូ​ដល់​ពេល​ណា? ហើយ​ត្រូវ​បដិសេធ​មនុស្ស​ល្អ​ជាង​គេ​ប៉ុន្មាន​នាក់​ទៀត? ពេល​ខ្លះ​សូម្បី​តែ​ការ​ឈឺចាប់​អ្នក​ក៏​គេ​មើល​មិន​ឃើញ​ផង តើ​អ្នក​សង្ឃឹម​ទេ​គេ​អាច​មក​ស្រឡាញ់​អ្នក​នៅ​ថ្ងៃ​ណា​មួយ?
រូបតំណាង
បើ​អ្នក​កំពុង​តែ​ស្រឡាញ់​គេ​ម្នាក់​ឯង អ្នក​គួរ​តែ​ដក​ខ្លួន​ទៅ ព្រោះ​បើ​បន្ត​ទៀត​អ្វី​ដែល​អ្នក​អាច​ទទួល​បាន​មាន​ត្រឹម​តែ​ការ​ឈឺចាប់ ការ​រង់ចាំ​ដែល​គ្មាន​ចម្លើយ និង​ការ​បិទ​ឱកាស​ខ្លួន​ឯង​ក្នុង​ការ​ជួប​មនុស្ស​ល្អ​ជាង​គេ​តែ​ប៉ុណ្ណោះ។ ការ​កាត់​ចិត្ត​វា​លំបាក តែ​ការ​ដែល​ស្រឡាញ់​គេ​ម្នាក់​ឯង​វា​កាន់​តែ​លំបាក​ខ្លាំង​ជាង​ហ្នឹង​ទៀត ដូច្នេះ​មាន​តែ​ពេល​វេលា​ទេ​ដែល​អាច​ជួយ​ព្យាបាល​នូវ​របួស​ដែល​អ្នក​មាន៕