iPhone X​ ​នឹង​ពន្យារ​ពេល​ចេញ​លក់​ដល់​ឆ្នាំ​ ​២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

iPhone X​ ​នឹង​ពន្យារ​ពេល​ចេញ​លក់​ដល់​ឆ្នាំ​ ​២០១៨

07/10/2017
យោង​តាម​លទ្ធផល​វិភាគ​របស់​លោក​ ​Ming-Chi Kuo​ ​ចេញ​ថ្ងៃ​ ​៧​ ​តុលា​ ​២០១៧​ ​នេះ​បង្ហាញ​ថា​ ​សង្វាក់​ផលិតកម្ម​ ​iPhone X​ ​គឺ​នឹង​ធ្វើ​ការ​ពន្យារ​ពេល​ផលិត​ដល់​ដើម​ឆ្នាំ​ ​២០១៨​ ​ហើយ​ការ​ពន្យារ​ពេល​នេះ​ ​គេ​អាច​ហៅ​បាន​ថា​ ​"True Super Cycle”។
ការ​វិភាគ​នោះ​ក៏​បង្ហាញ​ថា​ ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ផលិត​ ​ក៏​ដូច​ជា​ចេញ​លក់​ ​iPhone X​ ​នេះ​ ​គឺ​មក​ពី​បច្ចេកវិទ្យា​ ​TrueDepth​ ​នៃ​កាមេរ៉ា​របស់​វា​ត្រូវ​ស្រាវជ្រាវ​បន្ថែម​ ​ដើម្បី​លុប​ចោល​នូវ​ចំណុច​ខុស​ប្រក្រតី​មួយ​ចំនួន។

លោក​ ​Ming-Chi Kuo​ ​ជឿជាក់​ថា​ ​iPhone X​ ​នឹង​ធ្វើ​ឲ្យ​ចំណូល​របស់​ ​Apple​ ​កើន​លើស​ពេល​លក់​ ​iPhone​ ​ម៉ូដែល​មុនៗ​ ​ខណៈ​អ្នក​ជំនាញ​វិភាគ​ទីផ្សារ​ផលិតផល​ ​Apple​ ​ខាង​លើ​នេះ​ ​ធ្លាប់​ប្រកាស​ថា​ ​ស្មាតហ្វូន​ ​Android​ ​ហោច​ណាស់​ចំណាយ​ពេល​ជាង​ ​២​ ​ឆ្នាំ​ទៀត​ ​ទើប​ផលិត​បច្ចេកវិទ្យា​ទាន់​មុខងារ​ ​TrueDepth​ ​ដែល​មាន​ក្នុង​កាមេរ៉ា​ ​iPhone X។
ដោយ​ឡែក​ ​បើ​ក្រឡេក​ទៅ​មើល​ការ​ប្រកាស​របស់​ ​Apple​ ​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ ​iPhone X​ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ​ស្មាតហ្វូន​នេះ​នឹង​ត្រូវ​ចេញ​លក់​នា​ខែ​វិច្ឆិកា​ ​២០១៧​ ​នេះ​ ​ជា​មួយ​តម្លៃ​ចាប់​ផ្ដើម​ពី​ ​៩៩៩​ ​ដុល្លារ​ ឡើង​ទៅ៕

ប្រភព៖ redmondpie