ស្មាតហ្វូន Oppo F5 ដែលនឹងមានអេក្រង់ផ្ទៃពេញ សមាមាត្រ 18:9 ត្រូវបានលេចចេញក្នុងវីដេអូផ្សព្វផ្សាយថ្មីមួយរបស់ប្រទេសហ្វីលីពីន។
ដោយផ្ដោតលើការ Selfie ជាធំ ម៉ូដែល F5 មិនត្រឹមតែប្ដូររូបរាងថ្មី ខុសពី F3 នោះទេ ទៀតសោតក៏បានជំរុញទំហំកាមេរ៉ាក្រោយឡើងដល់ 20MP និងខាងមុខជាកាមេរ៉ាភ្លោះទំហំ 16MP។
តាមការសង្កេតមើលអាចរំពឹងថា F5 នឹងទំនងជាមានមុខងារថតព្រាលផ្ទៃក្រោយ សម្រាប់កាមេរ៉ាមុខស្រដៀង iPhone 8 Plus ទៀតផង។ ក្រោម hashtags #OPPOF5 និង #CaptureTheRealYou ម៉ូដែលថ្មីនោះ លេចឮថានឹងបង្ហាញខ្លួននាអំឡុងថ្ងៃទី ២៦ តុលាឆ្នាំ ២០១៧ ខាងមុខនេះ៕
ប្រភព៖ GSMarena
