ក្រោយ​ចុះ​កុងត្រា​មួយ​ជីវិត​ជាមួយ​ Barca តើ​​ Iniesta និយាយ​អ្វី​ខ្លះ? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រោយ​ចុះ​កុងត្រា​មួយ​ជីវិត​ជាមួយ​ Barca តើ​​ Iniesta និយាយ​អ្វី​ខ្លះ?

07/10/2017
Andres Iniesta ប្រធាន​ក្រុម​ Barcelona បាន​ចុះ​កុងត្រា​មួយ​ជីវិត​ក្រោយ​ចំណាយ​ពេល​២១​ឆ្នាំ​លេង​ជាមួយ​នឹង​ក្លឹប។​


តារា​ឆ្នើម​សញ្ជាតិ​អេស្ប៉ាញ​លេង​បាន​៦៣៩​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​៥៥​គ្រាប់​ជាមួយ​ក្លឹប​យក្ស​កាតាឡាន់។Iniesta ចូល​រួម​ថ្នាល​យុវជន​ Barcelona កាល​ពី​ឆ្នាំ​១៩៩៦​ក្នុង​វ័យ​១២​ឆ្នាំ​ រួច​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ធំ​លើក​ដំបូង​នៅ​ឆ្នាំ​២០០២​ ជួយ​​ក្លឹប​ឈ្នះ La Liga ៨​ដង​ និង​ Champions League ៤​ដង។

កើត​នៅ​ទីក្រុង​ Fuentealbilla ភាគ​អាគ្នេយ៍​រាជធានី​ម៉ាឌ្រីដ​ Iniesta ត្រូវ​ក្លឹប​តែងតាំង​ជា​ប្រធាន​ក្រុម​កាល​ពី​ឆ្នាំ​២០១៥​រហូត​ដល់​បច្ចុប្បន្ន​ក្នុង​នោះ​រូប​គេ​មាន​កំណត់ត្រា​ឈ្នះ​ពាន​៣០​ដង​ក្នុង​ប្រវត្តិសាស្ត្រ​ Barcelona ​ស្មើ​គ្នា​ជាមួយ​កំពូល​ខ្សែ​ប្រយុទ្ធ​ Lionel Messi។


ក្រោយ​ចុះ​កុងត្រា​ក្លឹប​​ខ្សែ​បម្រើ​​ជំនាញ​ជើង​ស្ដាំ​បាន​និយាយ​ថា៖ "​ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​បំផុត​ ព្រោះ​តែ​ខ្ញុំ​អាច​បន្ត​ស្នាក់​នៅ​ក្លឹប​មួយ​ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​ផ្ទះ​ និង​ជា​កន្លែង​ដែល​ខ្ញុំ​ស្រមៃ​ថា​អាច​​បង្កើត​ភាព​ជោគជ័យ​ជាមួយ។Barcelona ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​ធំធាត់​ និង​រីកចម្រើន"៕