Kroos
មូលហេតុគ្រូបង្វឹកវ័យ៥៧ឆ្នាំដក Kroos ចេញពី បញ្ជីជម្រើសជាតិគឺដោយសារតែកូនក្រុមរបស់ខ្លួនរងរបួសឆ្អឹងជំនីមិនអាចប្រថុយលេងបាន។"ពួកយើងសុទ្ធតែដឹងពីសារៈសំខាន់របស់គេ (Kroos) នៅជម្រើសជាតិហើយអ្វីដែលសំខាន់នៅពេលនេះមិនមែនប្រកួតក្រោយទេ គឺកីឡាករទាំងអស់ត្រូវបញ្ចប់រដូវកាលទាំងគ្មានរបួសនៅឆ្នាំក្រោយ"។ក្រុមរហស្សនាមថាឥន្ទ្រីដែកបានយកឈ្នះ អៀរឡង់ខាងជើង ៣-១ ហើយឡើងស្វ័យប្រវត្តិទៅជុំផ្ដាច់ព្រ័ត្រ World Cup បើទោះជាចាញ់ ឬឈ្នះក៏ដោយ មូលហេតុនេះហើយទើបលោក Low ចង់ឲ្យ Kroos ទៅសម្រាកព្យាបាលរបួសជាមួយក្លឹប Real Madrid វិញ៕
ប្រភព៖ Sport English