ល្អណាស់! កម្ពុជា​នឹង​មាន​រោង​ចក្រ​តំឡើង​រថយន្ដ​ទំនើប​ ផ្ដល់ការងាររាប់រយកន្លែង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ល្អណាស់! កម្ពុជា​នឹង​មាន​រោង​ចក្រ​តំឡើង​រថយន្ដ​ទំនើប​ ផ្ដល់ការងាររាប់រយកន្លែង

05/10/2017
ក្រោយ​ពី​មាន​ការ​ចុះ​ព្រមព្រៀង​គ្នា​រវាង​ ក្រុមហ៊ុន Try Pheap Group និងក្រុមហ៊ុន Beijing Zhongjiao Rongqing Science and Technology Co.,Ltd ​នៅ​កម្ពុជា​នឹង​មាន​រោង​ចក្រ​តំឡើង​រថយន្ដ​គ្រប់​ប្រភេទ ​នៅ​ពេល​ខាង​មុខ​នេះ។
ការ​សហការ​គ្នា​នេះ​ដែរ នឹង​​បង្កើត​ការងារ​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា ​ព្រោះ​ថា​រោងចក្រ​នោះ​មាន​តំឡើង​រថយន្ដ​គ្រប់​ប្រភេទ ម៉ូតូ ​និង​គ្រឿង​ចក្រ​ផ្សេង​ៗ​ទៀត តាម​ស្ដង់ដារ​អន្តរជាតិ។ រោងចក្រ​នោះ ​នឹង​សាងសង់​ឡើង​នៅ​នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីចំនួនជិត១០០ ហិកតា។
អ្នកតំណាងរូបនេះបន្តថា ក្រុមហ៊ុនទាំងពីរគ្រោង នឹងត្រូវប្រើប្រាស់ទុនវិនិយោគ ជំហ៊ានដំបូងចំនួន ៣០ លានដុល្លា។ ចំពោះយានដ្ឋាន ជួសជុលរថយន្តទំនើប គ្រប់ស៊េរី នឹងបង្កើតឡើង នៅភូមិកន្ទោកជើង ឃុំកន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕