១.កាលវិភាគការគេងមិនត្រឹមត្រូវ
នេះជាមូលហេតុ និងឫសគល់មួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេងក្នុងពេលថ្ងៃ។ គួរតែគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់យ៉ាងហោចណាស់ ៦ ទៅ ៧ ម៉ោង។
២.ស្រ្តេស
ភាពតានតឹង ការបាក់ទឹកចិត្ត ឬមានកំហឹង ក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណេកដែរ។ ពួកវាធ្វើឲ្យអ្នកស្រពិចស្រពិល ហើយអស់សង្ឃឹមទើបនាំឲ្យងងុយគេងទាំងថ្ងៃ យប់ ឬគ្រប់ពេលតែម្ដង។ ដើម្បីកម្ចាត់ពួកវាសូមធ្វើចិត្តឲ្យស្ងប់ មើលពិភពលោកក្នុងផ្លូវវិជ្ជមាន ឬបើមានបញ្ហាណាមួយ គួរដោះស្រាយឲ្យបានលឿន។
រូបតំណាង
៣.ញ៉ាំអាហារច្រើនពេកមនុស្សជាច្រើនយល់ច្រឡំថា បើញ៉ាំអាហារច្រើននៅពេលយប់ ពួកគេនឹងអាចគេងបានស្រួល តែនោះមិនមែនជារឿងពិតឡើយ៕
ប្រភព៖ Stylecraze