ហាម​ដាច់​ខាត រឿង​រើស​ទាហាន​ស៊ី​សំណូក ​បើ​ដឹង​ត្រូវ​មាន​ទោស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហាម​ដាច់​ខាត រឿង​រើស​ទាហាន​ស៊ី​សំណូក ​បើ​ដឹង​ត្រូវ​មាន​ទោស

05/10/2017
សូមជួយ Share និងផ្សព្វផ្សាយបន្ត ដើម្បីរួម​គ្នាទប់ស្កាត់អំពើអសកម្ម ដែលអាចបង្ក​ឡើង​ដោយ​បុគ្គល​ឆ្លៀត​ឱកាស​មួយចំនួន។
បើបងបងប្អូនមានដឹងព័ត៌មានទាក់ទងនឹងការឆ្លៀតឱកាសប្រព្រឹត្តិអំពើមិនប្រក្រតីទាក់ទងនឹងការជ្រើសរើស​ពល​ទាហាន ដើម្បីបំពេញអោយយោធភូមិភាគទី១ ដែលកំពុងប្រព្រឹត្តិទៅនាពេលនេះ សូម​មេត្តា​ទាក់ទង​ជា​បន្ទាន់ ទៅកាន់លេខទូរស័ព្ទទាំង៦ លេខ​ដូច​ដែល​បាន​បញ្ជាក់​ជូននៅ​ក្នុង​សេចក្តី​ជូនដំណឹងនេះ។
សូមបញ្ជាក់ថា៖ គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌអោយយោធភូមិភាគទី១ បានចាត់វិធានការចំពោះបុគ្គលឆ្លៀតឱកាសមួយចំនួនរួចហើយ ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ពី​បេក្ខជន​ដែលត្រូវរងគ្រោះដោយការទាមទាប្រាក់សម្រាប់ជាថ្នូរនឹងការដាក់ពាក្យសុំចូលទ័ពនេះដែលផ្ទុយពីគោលការណ៏របស់រាជរដ្ឋាភិបាល។
បច្ចុប្បន បុគ្គលដែលបានប្រព្រឹត្តិខុសទាំងនោះ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនិតិវិធីច្បាប់។