Flakka គ្រឿងញៀន​ថ្មីកំពុង​វាយលុក ខ្លាំង​ជាង​ម៉ា​ទឹកកក ១០០ ដង លេប​ហើយ​នឹង​​ក្លាយ​ជា​បីសាច Zombie ភ្លាមៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Flakka គ្រឿងញៀន​ថ្មីកំពុង​វាយលុក ខ្លាំង​ជាង​ម៉ា​ទឹកកក ១០០ ដង លេប​ហើយ​នឹង​​ក្លាយ​ជា​បីសាច Zombie ភ្លាមៗ

05/10/2017

ថ្នាំ​ញៀន​ថ្មី​​ Flakka ត្រូវ​បាន​ឲ្យឈ្មោះថា​ជា​ថ្នាំ​ញៀន Zombie ព្រោះ​វា​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មេតំហ្វេតាមីន (ម៉ាកទឹកកក) ១០០ ដង ​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​លេប​វា​ក្លាយ​ជា​បីសាច​ Zombie ភ្លាមៗ​ ព្រោះ​វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃ​ប្រាសាទ​ដើរ​ខុស​ប្រក្រដី​ ច្របូក​ច្របល់ នាំ​ឲ្យ​មនុស្ស​លេង​ដឹង​ខ្លួន ធ្វើ​រឿង​សាហាវឬ​អាចសម្លាប់​មនុស្ស​បាន​ដោយ​មិន​ញញើត។
​ពួក​ជួយ​ដូរ​គ្រឿង​ញៀន​បាន​លាយ​កូកាអ៊ីន​និង​ថ្នាំ Zombie ឈ្មោះ Flakka ដែល​មាន​សណ្ឋាន​ដូច​ដុំ​អំបិល ហើយ​បាន​លក់​ជា​សម្ងាត់​ទៅ​ដល់គ្រូ​ពេទ្យសរសៃប្រាសាទមួយ​ចំនួន។ ថ្នាំ​នេះ​បាន​បង្ក​ចលាចល​នៅ​អាមេរិក​កាល​ពី​ឆ្នាំ​មុន តែ​បច្ចុប្បន្ន​ហាក់​កំពុង​រាលដាល​សារ​ជា​ថ្មី ដែល​ជា​ក្តី​បារម្ភ​បំផុត។

អ្នក​ដែល​លេប​ថ្នាំ​នេះ​ហើយ​នឹង​ទៅ​ជា​សាហាវ បាត់បង់​ស្មារតី ហើយ​ភាគ​ច្រើន​ត្រូវ​គេ​ឃើញ​ថា ពួក​គេ​បាន​រត់​ស្រាតកណ្តាល​វាល រត់​បុកឡាន បុកបង្អួចជា​ដើម។
គ្រូ​ពេទ្យ​ព្យាបាល​រោគវិកលចរិត លោក Anton Grech ប្រាប់​សារព័ត៌មាន​ Times ថាយុវវ័យ​មួយ​ចំនួន ត្រូវ​បាន​រក​ឃើញ​រោគសញ្ញា​បាត់បង់​ស្មារតី​ធ្ងន់ធ្ងរ​ នឹឹង​ក្លាយ​ជា​មនុស្ស​លប់សតិ​ក្រោយ​ប្រើប្រាស់​ថ្នាំ Flakka ដ៏​សាហាវ​នោះ។
បើ​តាម​ភ្នាក់ងារ FBI ថ្នាំ​ញៀន​ប្រភេទ​ថ្មី​នេះ កំពុង​វាយលុកសហរដ្ឋអាមេរិក  អាហ្វ្រិក និង​ទ្វីបអ៊ឺរ៉ុប ហើយ​ថ្ងៃណាមួយ​នឹង​មករាលដាល​មក​ដល់​ទ្វីបអាស៊ី​មិន​ខាន៕

ប្រភព៖ lovinmalta