Google ចេញ​កាស​ឥត​ខ្សែ Pixel Buds កាច់ Apple ពេញ​ទំហឹង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Google ចេញ​កាស​ឥត​ខ្សែ Pixel Buds កាច់ Apple ពេញ​ទំហឹង

05/10/2017
ចំណុច​ប្លែក​ភ្នែក​មួយ​លើ Pixel 2 និង Pixel 2 XL ដែល Google ចេញ​ម្សិលមិញ​នេះ ទាក់ទង​នឹង​ការ​ដក​រន្ធ​ដោត​កាស​ទំហំ 3.5mm ដូច​កាល​ចេញ iPhone 7/7 Plus។ ប៉ុន្តែ​រឿង​ថ្មី​មួយ​ទៀត Google បាន​បង្ហាញ​កាស​ឥត​ខ្សែ Pixel Buds ដែល​ស្រដៀង​នឹង AirPods របស់ Apple ហើយ​មាន​តម្លៃ​ប្រហែល​គ្នា​គឺ ១៥៩ ដុល្លារ។
​ទំនង​ជា​មាន​មុខងារ​ពិសេស​ច្រើន​ជាង AirPods ខណៈ​ទាំង​ការ​រចនា​ Google បាន​បន្ថែម​ខ្សែ​ភ្ជាប់​ពិសេស​មួយ វាត់​ទៅ​ក្រោយ​បរិវេណ​ក ងាយ​ស្រួល​ទុក​ដាក់​និង​ការពារ​មិន​ឲ្យ​ជ្រុះ​បាត់​ដោយ​ស្រួលៗ។ ទៀត​សោត​ភ្ជាប់​នូវ​មុខងារ Gesture Controls ដែល​អ្នក​ប្រើ​អាច​ធ្វើ​ឲ្យ​ប្តូរ​បទ, បិទ​បើក​សំឡេង ឬ​ទទួល​ទូរសព្ទ ដោយ​គ្រាន់​ប្រើ​កាយវិការ​អូស​ចុះ​ឡើយ នៅ​លើ​តួ​កាស។ ស្ថិត​ក្នុង​ជម្រើស​ពណ៌​ ៣ រួម​មាន ខ្មៅ, ស និង​ខៀវ ហើយ​សាក​មួយ​ពេញ​ម្តង អាច​ប្រើ​បាន​រយៈ​ពេល​ជាង ៥ ម៉ោង។​
មិន​ខុស​ពី AirPods កាស Pixel Buds ក៏​មាន​ភ្ជាប់​មក​ជាមួយ​ប្រអប់​សាក ដែល​អាច​ផ្ទុក​ថ្ម​ដល់ 620mAh ផ្ដល់​ឲ្យ​អ្នក​ប្រើ​កាស​សាក​ស្ដាប់​បាន​ដល់​ ២៥ ម៉ោង និង​សាក​បញ្ចូល​តាម​រយៈ USB-C។ គាំទ្រ​ជាមួយ​ការ​ភ្ជាប់​ទៅ​កាន់​ស្មាតហ្វូន​គ្រប់​ម៉ូដែល ដែល​ដំណើរការ​លើ Android Marshmallow ឬ​ខ្ពស់​ជាង​នេះ តាម​រយៈ​មុខងារ Fast Pair។​

ប្រភព៖ theverge