ប្រពន្ធទើបស្លាប់២ខែ តា ផ្លុងមឿក ចូលសង្គ្រោះបន្ទាន់ ធ្វើឲ្យកូនស្រីជំពាក់គេ​រុំកោះ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រពន្ធទើបស្លាប់២ខែ តា ផ្លុងមឿក ចូលសង្គ្រោះបន្ទាន់ ធ្វើឲ្យកូនស្រីជំពាក់គេ​រុំកោះ​

05/10/2017
កាលពីវេលារម៉ោង១ថ្ងៃម្សិលមិញនេះ តារាចំរៀងផ្នែកអាយ៉ៃលោកតា ផ្លុងមឿក ត្រូវបានកូនចៅបញ្ជូនចូលមន្ទីរពេទ្យ ​កាល់ម៉ែត្រ​ សង្គ្រោះបន្ទាន់ ខណៈដែលលោកកើតជំងឺរលាកសួត និងស្វិតខួរក្បាល។


កូនស្រីលោកតា ផ្លុងមឿក បានប្រាប់មុននេះចន្តិចថា “ចា៎ បងអើយ កាលពីថ្ងៃម្សិលមិញនេះប៉ាខ្ញុំគាត់មាន​អាការៈ​គ្រុនក្តៅពីរថ្ងៃមិនធូរស្រាល ខ្ញុំក៏បានយកគាត់មក​គ្លីនិក​មួយនៅច្បារអំពៅ ហើយពេទ្យថតឃើញគាត់មានជំងឺរលាកសួត និងស្វិតខួរក្បាល ដោសារអាការៈគាត់ធ្ងន់ធ្ងរ គេក៏បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង១ និងចូលសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង ហើយពេទ្យគេប្រាប់ថា គាត់ពិតជាមានជំងឺទាំងពីរមុខនេះពិតមែន។
កូនស្រីតារាកំប្លែងរូបនេះបន្តថា “ពេលដល់កាល់ម៉ែត្រ ពេទ្យគេបានដាក់​អុកស៊ីហ្សែន​ ភ្លាមៗផងដែរ ព្រោះដង្ហើមគាត់ដំណើរការខុសប្រក្រតី។ តែនៅព្រឹកនេះគាត់បានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ គឺអាការៈគាត់អាចបើកភ្នែកបានហើយ តែអ្វីដែលគ្រួសារខ្ញុំកំពុងតែជួបបញ្ហាធំ គឺថវិកាតែម្តង ព្រោះគ្រួសារខ្ញុំមិនមានធន់ធានទេ ម្យ៉ាងទៀតពីរខែមុននេះម្តាយទើបតែស្លាប់ គ្មានលុយធ្វើបុណ្យត្រូវទៅខ្ចីគេ មិនទាន់មានលទ្ធភាពសងគេនៅឡើយ ស្រាប់តែប៉ា គាត់ឈឺថែមទៀត ដូច្នេះហើយខ្ញុំមិនដឹងទៅរកខ្ចីលុយពីអ្នកណាទេ”។
តាមការបញ្ជាក់ពីកូនស្រីលោកតា ផ្លុងមឿក ពេលនេះក្រុមគ្រួសារវិរៈសិល្បកររូបនេះ កំពុងខ្វះខាតខ្លាំង ដូច្នេះហើយបើសិនជាបងប្អូនសិល្បករមានចិត្តជ្រះថ្លាចង់ជួយគាត់ សូមទាក់ទងលេខទូរស័ព្ទកូនស្រីរបស់គាត់ 012917148៕