ខេខេ ៖ រឿងទាក់ទងកូន ព្រាប សុវត្តិ គ្រាន់តែជាការលេងសើច ឯអ្នកមែនទែន ជាមួយលោកផ្កាយ១ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខេខេ ៖ រឿងទាក់ទងកូន ព្រាប សុវត្តិ គ្រាន់តែជាការលេងសើច ឯអ្នកមែនទែន ជាមួយលោកផ្កាយ១

05/10/2017
ថ្មីៗនេះមានការចាប់អារម្មណ៍ជាថ្មីសម្រាប់កញ្ញា ខេខេ ខណៈដែលនាងបានផុសរូបជាមួយកូនប្រុសច្បងតារាចម្រៀង ព្រាប សុវត្តិ ភ្ជាប់និងសំណេរថា ត្រៀមភ្ជាប់ពាក្យខែក្រោយ។

រូបនេះដ្បិតតែចេញមកពីកម្មវិធី ​ហ្គេម ក្តី​ តែក៏មានអ្នកយល់ច្រឡំថា ជារឿងពិតច្រើននាក់ផងដែរ។ ទើបតែនៅព្រឹកនេះ ខេខេ បានចេញមុខបញ្ជាក់ថា ទំនាក់ទំនងរបស់នាងជាមួយកូនប្រុសលោក ព្រាប សុវត្តិ គ្មានទេ គ្រាន់តែការលេងសើចជាមួយកម្មវិធី ហ្គេម តែប៉ុណ្ណោះ ចំណែកទំនាក់ទំនងស្នេហ៍ពិតប្រាកដ គឺនាងមានជាមួយបុរសពាក់ផ្កាយ១ម្នាក់ឯណោះវិញទេ។
ខេខេ បញ្ជាក់ថា “កម្មវិធីលេង ហ្គេម នេះ ខ្ញុំបានលេងជាច្រើនលើកច្រើនសារ ហើយរាល់លើក គឺរូបដែលផុសឡើង ហើយបញ្ជាក់ថាជាគូអនាគត និងត្រូវភ្ជាប់ពាក្យខែក្រោយក្នុងកម្មវិធីកម្សាន្តនោះ គឺជាកូនប្រុសច្បងលោក ព្រាប សុវត្តិ រាល់លើកតែម្តង។

ហើយខ្ញុំក៏បានយកមកផុសក្នុងគណនេយ្យហ្វេសប៊ុកលេង ក៏មានការចាប់អារម្មណ៍ខ្លាំង ជាពិសេសក្នុង​ចង្កោម​អ្នកមិនទាន់បានស្គាល់កម្មវិធី ហ្គេម មួយនេះ គឺមានការភ្ញាក់ផ្អើលតែម្តង។ តែនៅពេលនេះខ្ញុំសូមបញ្ជាក់ថា ព័ត៌មានជាមួយកូនប្រុសច្បងលោក ព្រាប សុវត្តិ នោះ មិនមែនជាការពិតទេ ព្រោះទំនាក់ស្នេហារបស់ខ្ញុំពិតប្រាកដ គឺជាមួយបុរសវ័យក្មេងម្នាក់ ពាក់ផ្កាយ១ឯនោះទេ”។

កញ្ញាបន្តថា កម្មវិធីលេង ហ្គេម នេះ ទោះជាមានអ្នកខ្លះគាំទ្រថា “ខ្ញុំនិងកូនប្រុសលោក ព្រាប សុវត្តិ សមគ្នាក្តី ប៉ុន្តែខ្ញុំមិនហ៊ានទទួលយកទេ ព្រោះគាត់ជាកូនតារាល្បីប្រចាំស្រុកខ្មែរ ដោយឡែករូបខ្ញុំគ្រាន់តែជាតារារាយរង ហើយការលេង ហ្គេម នេះ ប្រសិនបើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកូនប្រុសតារាចម្រៀងខាងលើ ​​ខ្ញុំក៏សូមអភ័យទេសផងដែរ” ៕