ហួសចិត្ត ពេលឃើញនំខួបកំណើត សុគន្ធ ថេរ៉ាយុ…. - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហួសចិត្ត ពេលឃើញនំខួបកំណើត សុគន្ធ ថេរ៉ាយុ….

05/10/2017
តារាភាគច្រើនចូលចិត្តទិញនំខួបកំណើតពីហាងល្បីៗ មានតម្លៃថ្លៃ និងច្នៃម៉ូដប្លែកៗ តម្រូវតាមកេរ្តិ៍ឈ្មោះល្បីរបស់ពួកគេ ប៉ុន្តែសម្រាប់តារាចម្រៀងល្បីឈ្មោះលោក សុគន្ធ ថេរ៉ាយុ ធ្វើខួបឆ្នាំនេះ លោកមិនបានចំណាយលុយទិញនំឡើយ គឺមានត្រឹមតែគ្រឿង​ម្ជូរ​ពីរចាន ក៏លោកធ្វើឲ្យកម្មវិធីខួបបង្កើតឡើងនូវភាពរីករាយ និងមានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។

លោក សុគន្ធ ថេរ៉ាយុ ប្រាប់ថា ខួបលោកឆ្នាំនេះលោកមិនបានធ្វើធំដុំទេ គឺគ្រាន់តែនាំ​មិត្តភ័ក្ដិ​ទៅញ៉ាំអីនៅក្នុងហាងតិចតួចទេ ពោលគឺលោកក៏គ្មានបំណងទិញនំខួបមកកាត់ដែរ តែនៅពេលញ៉ាំអាហាររួចហើយ នៅក្នុងហាងគេមានថែមជូនគ្រឿងម្ជូរដោយមិនគិតថ្លៃ ពេលនោះ ខណៈដែលគេលើកគ្រឿងម្ជូរមក គេបានរៀបជានំតែម្តង គឺមានតែគ្រឿងម្ជូរពីរចាន និង​ទឹកជ្រលក់​ដាក់នៅជាន់លើ ជាមួយនឹងទៀនតែម្តង។
លោកបន្តថា រូបភាពដែល​មិត្តភ័ក្ដិ​រៀបចំនេះ លោកពិតជារីករាយខ្លាំងណាស់ ព្រោះមិននឹកស្មានថា លោកមិនបានទិញនំ ហើយ​មិត្តភ័ក្ដិ​ក៏មិនឮអ្នកណាគ្រោងទិញនំមកធ្វើឲ្យលោកដែរ តែនៅពេលញ៉ាំអាហារ ពួកគេបែរជារៀបគ្រឿងម្ជូរធ្វើជានំខួបទៅវិញ គឺពុំធ្លាប់មានទេ សម្រាប់រូបលោក ហើយនំនេះ ទោះជាមិនបានចំណាយលុយ តែវាពិតជាមានន័យណាស់សម្រាប់​មិត្តភាព​ពួកយើងដែលជាក្រុមការងាររួមគ្នា៕