ក្រោយ​ចាញ់ PSG ៣-០ Bayern Munich បណ្ដេញ​គ្រូ​បង្វឹក​លោក Carlo Ancelotti ចេញពី​តំណែង​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រោយ​ចាញ់ PSG ៣-០ Bayern Munich បណ្ដេញ​គ្រូ​បង្វឹក​លោក Carlo Ancelotti ចេញពី​តំណែង​

01/10/2017
បាល់ទាត់៖ ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich បាន​សំរេច​បណ្ដេញ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី Carlo Ancelotti ចេញពីតំណែង​ហើយ​ក្រោយ​បរាជ័យ​ចុងក្រោយ ៣-០ ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ​អ្នកមាន Paris Saint Germain​។
​​ក្លឹប​បាន​ចេញ​សេចក្ដីប្រកាស​ម្សិល​ម៉ិ​ញ​នេះ​ថា លទ្ធផល​រដូវ​កាល​ថ្មី​មិន​សមប្រកប​នេះ វា​ខុស​ពី​អ្វី​ដែល​រំពឹង​ទុក​របស់​ក្លឹប ជាពិសេស​បរាជ័យ​ធ្ងន់ធ្ងរ ៣-០ នៅ​ទឹកដី​ប៉ារីស​តែ​ម្ដង​។ ​Bayern Munich ដែល​ឈ្នះ​ជើងឯក​អាល្លឺម៉ង់ ៥ រដូវ​កាល​ជាប់​គ្នា​មក​ហើយ​នោះ បច្ចុប្បន្ន​កំពុង​ឈរ​លេខ​៣ ក្នុងតារាង Bundesliga តាម​ពីក្រោម​ក្រុម​នាំមុខ Borussia Dortmund ៣​ពិន្ទុ​។ ​សប្ដាហ៍​មុន​បាន​ត្រឹម​ស្មើ​ជាមួយ Wolfsburg ២-២ ក្រោយ​នាំមុខ​មុន​ពីរ​គ្រាប់​ទៅ​ហើយបូករួម​ទាំង​បរាជ័យ​នៅផ្ទះ Hoffenheim កាលពី​ដើមខែ​ផង​ដែរ​។
លោក Carlo Ancelotti បាន​ចាប់ផ្ដើម​ដឹកនាំ Bayern Munich រដូវ​កាល​មុន​បន្ត​តំណែង​ពី​លោក Pep Guardiola និង​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​លី​ហ្គ Bundesliga ក្នុង​រដូវ​កាល​ដំបូង​តែ​ម្តង​។ យ៉ាង​ណា​ក៏​ដោយ​រដូវ​កាល​មុន​នៅ Champions League បាន​ត្រឹម​វគ្គ ៨​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ជើងឯក Real Madrid​។ ​តំណែង​គ្រូ​បង្វឹក​ដែល​នៅ​ចំហ​នេះ​បុរស​សញ្ជាតិ​បារាំង Willy Sagnol ដែល​ជា​ជំនួយការ​លោក Carlo Ancelotti នឹង​ដឹកនាំ​ក្រុម​បណ្ដោះអាសន្ន​សិន​នៅ​ពេល​ក្រុម​ធ្វើដំណើរ​ទៅផ្ទះ Hertha Berlin ចុង​សប្ដាហ៍​នេះ​៕