Kaka រក​បាន​ពីរ​គ្រាប់​ជួយ Orlando City ឈ្នះ 6-1 លើ New England នៅ​ក្រប​ខណ្ឌ MLS អាមេរិក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Kaka រក​បាន​ពីរ​គ្រាប់​ជួយ Orlando City ឈ្នះ 6-1 លើ New England នៅ​ក្រប​ខណ្ឌ MLS អាមេរិក​

01/10/2017
បាល់ទាត់៖ ​ប្រធាន​ក្រុម Orlando City កីឡាករ​ប្រេ​ស៊ី​ល Kaka រក​បាន​ពីរ​គ្រាប់​ម្នាក់​ក្នុង​ប្រកួត​ដែល​ក្រុម​របស់ខ្លួន​បំបាក់ New England 6-1 ក្រប​ខណ្ឌ Major League Soccer របស់​អាមេរិក​។

 ​​កីឡាករ​នាំ​លេង​ប្រេ​ស៊ី​ល Kaka រក​បាន​ពីរ​គ្រាប់​នោះ​នៅ​នាទី​ទី៤៣ និង ៧៧ ខណៈ​គ្រាប់​ផ្សេង​ទៀត​ធ្វើ​បាន​ដោយ Yoshimar Yotun, Dominic Dwyer បន្ទាប់ពី​ក្រុម​ភ្ញៀវ​ទទួល​បាន​កាត​ក្រហម​តាំងពី​នាទី​ទី​១១ ក្រោយ​កំហុស​លើ Seb Hines​។ ​គិត​មកដល់ពេលនេះ​ក្រប​ខណ្ឌ Major League Soccer ដំណើរការ​ប្រកួត​បាន ៣១​សប្ដាហ៍​ហើយ​ក្នុង​នោះ​ក្រុម Orlando City ក្រោយ​ឈ្នះ​ប្រកួត​នេះ​នៅ​ឈរ​លេខ​១៧ ក្នុង​តារាង​មាន ៣៨​ពិន្ទុ ស្មើ​ពិន្ទុ​គ្នា​ជាមួយ New England ដែល​ឈរ​នៅ​ពីលើ​តែ​ចំណេញ​គ្រាប់​បញ្ចូល​ទី​ច្រើនជាង​។ ​Toronto FC គឺជា​ក្រុម​ដែល​មាន​កំពុង​នាំ​មុខ​គេ​មាន ៦២​ពិន្ទុ ខណៈ New York City FC ឈរ​លេខ​២ មាន ៥៥​ពិន្ទុ Atlanta United លេខ​៣ មាន ៥២​ពិន្ទុ​៕