ចុងក្រោយ Cavani ព្រម​ឲ្យ Neymar ប៉េណាល់ទី ពេល PSG ឈ្នះ​ Bordeaux ៦-២ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចុងក្រោយ Cavani ព្រម​ឲ្យ Neymar ប៉េណាល់ទី ពេល PSG ឈ្នះ​ Bordeaux ៦-២

01/10/2017
Neymar អាច​រក​បាន​២​គ្រាប់​យប់​មិញ ក្នុង​នោះ​មាន​បាល់​ប៉េណាល់ទី​១​គ្រាប់ នៃ​ជំនួប​រវាង  Paris St-Germain ឈ្នះ Bordeaux ដល់​ទៅ​៦-២។

នេះ​ជា​ការ​ទាត់​ប៉េណាល់ទី​លើក​ដំបូង​នៅ​ PSG របស់​កីឡាករ​ប្រេស៊ីល​ចាប់​តាំង​ពី​មាន​ជម្លោះ​រឿង​ទាត់​បាល់​មួយ​នេះ​ជាមួយ​មិត្ត​រួម​ក្រុម Edinson Cavani កាល​ពី​លេង​ជាមួយ  Lyon។ ងាក​ទៅ​កាន់​ការ​ប្រកួត​ត្រឹម​វគ្គ​ទី​១ ក្រុម​អ្នក​មាន PSG អាច​រក​បាន​ដល់​ទៅ​៥​គ្រាប់​ ក្នុង​នោះ​សម្រេច​ទី​ដោយ Neymar ២​គ្រាប់, Cavani, Meunier និង Julian Draxler ប៉ុន្តែ​ខាង  Bordeaux ក៏​រក​បាន​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ Younousse Sankhare។

ដល់​វគ្គ​ទី​២​ មិន​ទាន់​អស់​ចិត្ត​ Paris​ ក៏​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ខ្ចី​ជើង Mbappe ស្រប​ពេល​ក្រុម​ភ្ញៀវ​តដៃ​បាន​១​គ្រាប់​ទៀត​ ធ្វើ​បាន​ដោយ​កីឡាករ Malcom។ តាម​ការ​ឲ្យ​ដឹង​ពី​មិត្ត​រួម​ក្រុម Neymar និង Cavani នឹង​ចែក​គ្នា​ទាត់ប៉េណាល់ទី​ម្នាក់​ម្ដង មិន​មែន​ទាត់​ផ្ដាច់​មុខ​ទេ។​ ឆ្លង​កាត់​​៨​ប្រកួត​កន្លង​មក PSG​ មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​ទេ​ក្នុង Ligue 1៕​​