ភ្នំពេញ៖ បុរស២នាក់ ស្រវឹងស្រាទៅរក សេវាផ្លូវភេទនៅវត្តភ្នំ ត្រូវបានស្រ្តី២នាក់ ដឹកយកទៅដល់ផ្ទះសំណាក់ ស្រវឹងខ្លាំងពេក មិនទាន់បានបើកប្រតិបត្តិការផង ដេកលក់មួយភាំង នាងលួច កាបូបលុយទៅបាត់ នៅសល់ស្រ្តីម្នាក់ ក្នុងចំណោមបក្សពួក ត្រូវបានបុរសខាងលើ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បង្កអោយមានការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង២និង៣០នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧៣ នៅចំណុចផ្ទះសំណាក់ មហាលាភ ស្ថិតនៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ម៉ាប់ ភេទស្រី អាយុ៣០ឆ្នាំ មុខរបររកស៊ីផ្លូវភេទ បានអោយដឹងថា មុនពេលកើតហេតុ មានបុរស២នាក់ ស្រវឹងស្រា ជិះរថយយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ A7555 បានឈប់រថយន្ត ហើយបបួលពួកគាត់២នាក់ ទៅគេងជាមួយ ក្នុងតម្លៃម្នាក់១០ម៉ឺនរៀល ពួកនាងទាំង២នាក់ ក៏ព្រមទៅជាមួយ ដោយជនរងគ្រោះ បានទៅជួលផ្ទះសំណាក់ យីហោមហាលាភ នៅផ្លូវ២៧៣ ម្តុំជិតរ៉ារទះភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ខណៈពេល ជួលបន្ទប់ផ្ទះសំណាក់រួចហើយ ជនរងគ្រោះទាំង២នាក់ ស្រវឹងស្រាខ្លាំងពេក គាត់មិនបានរួមរក្ស័ ជាមួយស្ត្រី២នាក់នោះទេ គាត់ក៏ដេកលក់ អស់មួយភាំង លុះដឹងខ្លួនឡើង បាត់កាបូបលុយ ។សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកាបូបលុយនោះ មានលុយចំនួន១លានរៀល និង20ដុល្លារ រួមនិងទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាកសាំសុង និងមួយគ្រឿងទៀត ម៉ាក iPhone 6 Plus តំម្លៃជាង600$ ។ ចំនែកស្ត្រីម្នាក់ ដែលជាបក្សពួករបស់ស្រ្តី ដែលលួចកាបូបលុយ យកទៅបាត់នោះ ត្រូវជនរងគ្រោះឃាត់ខ្លួន យកទៅប៉ុស្តិ៍ទួលសង្កែ សួរនាំ។បើតាមសំដី របស់ស្ត្រីជនសង្ស័យ បានឆ្លើយប្រាប់សមត្ថកិច្ចទៀតថា ខ្លួនមិនបានផ្សំគំនិត លួចកាបូបរបស់ភ្ញៀវនោះទេ គាត់ក៏បានប្រាប់ភ្ញៀវ ដែលជាស្ត្រីម្នាក់ទៀតថា មានស្ត្រីម្នាក់លួចទូរស័ព្ទដៃ និងលុយ យកទៅបាត់ហើយ ប៉ុន្តែគាត់មិនព្រមតាម។ក្រោយពេលកើតហេតុ ជនរងគ្រោះគាត់បាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទួលសង្កែ ចំនែកឯស្ត្រីរកស៊ីផ្លូវ ដែលឃាត់ខ្លួននោះ មិនមានជាប់ពាក់ព័ន្ធ ក៏អោយត្រឡប់ទៅផ្ទះវិញ ៕អត្ថទ ទេព វណ្ណះ
