គ្រាប់មីនប្រភេទ M14 ជាផលិតផលរបស់សហរដ្ឋអាមេរិកត្រូវបានប្រទះឃើញនៅក្បែរភ្នំបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រាប់មីនប្រភេទ M14 ជាផលិតផលរបស់សហរដ្ឋអាមេរិកត្រូវបានប្រទះឃើញនៅក្បែរភ្នំបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង

01/10/2017
គ្រាប់មីនមិនទាន់ផ្ទះុ និងនៅមានប្រសិទ្ឋិភាពក្នុងការបង្ករគ្រោះថ្នាក់គ្រប់ពេលដល់មនុស្ស និងសត្វ ដែលគេស្គាល់ថា ជាស្នាដៃផលិតរបស់សហរដ្ឋអាមេរិក និងទំនងជាសេ ស សល់តាំងពីសម័យសង្រ្គាមមានឈ្មោះ M14 ចំនួន ០១ គ្រាប់ ត្រូវបានប្រទះឃើញនៅក្បែរជើងភ្នំបាណន់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ ដំបង ជាទីរម្មណីយ៍ ដ្ឋានប្រវត្តិសាស្រ្តដ៏មានការទាក់ទាញមួយ សម្រាប់ភ្ញៀវទេស ចរណ៍ជាតិ និងអន្តរជាតិ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងមកថ្មីៗនេះ ។ មីនប្រភេទM14 នេះត្រូវបានមន្រ្តីជំនាញខាងគ្រឿងផ្ទះុរបស់អង្គការ ហេឡូត្រាស់ (Halo trust)បញ្ជាក់ថាវាជាផលិតផលរបស់សហរដ្ឋអាមេរិក ហើយទំនងជានៅកប់ក្នុងដីតាំងពីសម័ យសង្រ្គាមមកម្លេះ ។ មន្រ្តីដដែលអះអាងថា បើ ទោះបីជាមានរយៈ ពេលយូរមក ហើយក្តីតែ គ្រាប់មីនមួយនេះនៅតែមាន ប្រសិទ្ឋិភាព អាចផ្ទះុបានគ្រប់វិនាទី ប្រសិនបើមានការ ប៉ះពាល់ដោយមនុស្សឬសត្វ មិនស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវទេនោះ។ ករណីមួយនេះអាចចាត់ទុកថាជាសំណាងមួយធំណាស់ដែលត្រូវ បានប្រទះ ឃើញ និងមានវិធានការ ទាន់ពេល ប្រសិនបើគ្រាប់មីនមួយនេះផ្ទុះឡើង ដោយការប៉ះពាល់ពីមនុស្សឬសត្វ ពុំត្រឹមត្រូវតាមលក្ខណៈ បច្ចេក ទេសទេនោះ មហន្តរាយនឹងកើតមាន យ៉ាងជាក់ស្តែង ដោយការរបួសរាង កាយ ឬ ឈានដល់ការបាត់បង់ជីវិតមនុស្សឬសត្វនៅក្បែររម្មណីយ៍ដ្ឋានប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយនេះ ។ ក្រោយធ្វើការពិនិត្យយ៉ាងល្អិតល្អន់គ្រាប់ មីនមួយនេះត្រូវបានក្រុមមន្រ្តីជំនាញនៃអង្គការ ហេឡូត្រាស់ធ្វើការបំផ្លាញចោលរួចហើយ។
ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវដល់ប្រ ជា ពលរដ្ឋ គ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមផ្តល់ពត៌មានជាបន្ទាន់ដល់អាជ្ញាធម៌ ឬសមត្ថកិច្ចនៅ មូលដ្ឋានដែលជិតបំផុតតាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ប្រសិនបើប្រទះឃើញ យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ ឬមានការសង្ស័យថានោះទំនងជាយុទ្ឋភ័ណ្ឌ មិនទាន់ផ្ទុះ នៅក្នុងមូលដ្ឋានរបស់បងប្អូនឬនៅតាមទីសាធារណៈនានា និងកុំប៉ះពាល់ឲ្យសោះ ព្រោះយុទ្ឋភ័ណ្ឌទាំងនេះ អាច បង្ករមហន្តរាយដល់យើង ដល់ក្រុមគ្រួសារ និងសហគមន៍យើង ៕អត្ថបទ ទេព វណ្ណះ