រថយន្តដឹកជីសាកកម្លាំងជាមួយរថយន្តដឹកបង្គោលភ្លើង ខ្ទេចទាំង២គ្រឿងនៅខណ្ឌដង្កោ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តដឹកជីសាកកម្លាំងជាមួយរថយន្តដឹកបង្គោលភ្លើង ខ្ទេចទាំង២គ្រឿងនៅខណ្ឌដង្កោ

01/10/2017
ភ្នំពេញ ៖ រថយន្តធន់ធំចំនួន២គ្រឿង មួយគ្រឿងដឹកជីនិងមួយគ្រឿងទៀតដឹកបង្គោលភ្លើង បើកបុកគ្នាបណ្តាលឲ្យរងរការខូចខាតខ្ទេចទាំង២គ្រឿងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ២១អា ភូមិទៀន សង្កាត់ទៀន ខណ្ឌដង្កោ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំង២គ្រឿងសុទ្ធតែធន់ធំ ម៉ាកហុីយ៉ាន់ដាយ ដូចគ្នា ហើយមុនកើតហេតុ រថយន្តដឹកបង្គោលភ្លើង ពណ៌លឿង បើកពីលិចទៅកើត លុះដល់ចំណុចខាងលើគេចជង្ហុកជ្រុលទៅបុកចំពីមុខជាមួយរថយន្ត ដឹកជី ពណ៌ស ដែលបើកពីកើតទៅលិចច្រាសទិសគ្នា បណ្តាលឲ្យ រថយន្តដឹកជីដាច់ធ្លាក់កាប៊ីនមកដី សំណាងល្អអ្នកបើកបររងរបួសស្រាល ចំណែកអ្នកបើកបររថយន្តដឹកបង្គោលភ្លើងចុះគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តទាំង២គ្រឿងនៅកណ្តាលផ្លូវជាតិ បង្កឲ្យកកស្ទះចរាចរណ៍ រាប់សុឹបម៉ោង ទម្រាំរករថយន្តស្ទូចមកលើក យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញ រងចាំដោះស្រាយពេលក្រោយ ៕អត្ថបទ ទេព វណ្ណះ