អាណិតនាយ ពាក់មី ណាស់ ពេលនេះ ពីរនាក់លោក ហេង ឡុង បបួលគ្នាទៅស្រោចទឹកទៀតហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាណិតនាយ ពាក់មី ណាស់ ពេលនេះ ពីរនាក់លោក ហេង ឡុង បបួលគ្នាទៅស្រោចទឹកទៀតហើយ

01/10/2017
មិនគួរហោរ៉ា អគ្គីនេត្រ លេងដល់ម្ល៉ឹងសោះ!មុននេះ នាយពាក់មី ដែលទស្សនិកស្គាល់ច្បាស់ថា ជាតារាកំប្លែងដ៏មានប្រជាប្រិយភាពប្រចាំស្ថាននីយទូរទស្សន៍ CTN បានបង្ហាញសារតបទៅកាន់លោក ហេង ឡុង ដែលជាបងប្អូនល្អ (រាប់អានគ្នា) របស់នាយ ថា «តោះស្រោចទឹកចេញ សង្ឃឹមថាបងប្អូន នឹងគាំទ្ររឿងបន្តោងឆ្នាំងដី ដែលជាស្នាដៃរបស់ខ្ញុំបាទផ្ទាល់» ហើយសារនេះ ត្រូវបានសរសេរឡើងបន្ទាប់ពីលោក ហេង ឡុង សរសេរថា «គួរតែស្រោចទឹកម្តងទៀតទៅអាប្អូន» និងភ្ជាប់ជាមួយព័ត៌មានដែលសមត្ថកិច្ចចាប់ខ្លួន គ្រូក្មេង វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ និងបានបញ្ជូនបន្តកាលពីថ្ងៃទី ២៩ ម្សិលមិញនេះ ។សូមរំឮកដែរថា បន្ទាប់ពីមានព័ត៌មាន ជាច្រើនបានចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ នេះ ដែលទាក់ទងនឹងការចាប់ខ្លួន លោកគ្រូមន្តអាគមវ័យក្មេងឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ ជាន់ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៧ នេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ មានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតក្លាយជាប្រធានបទក្ដៅគគុកមួយ សម្រាប់ជជែកគ្នាថែមទៀតផង ដោយអ្នកខ្លះយល់ថា ជាព័ត៌មានពិត និងខ្លះទៀតថា គ្រាន់តែជាការសម្ដែង របស់លោកគ្រូសង្ស័យខាងលើប៉ុណ្ណោះ ។ជាមួយគ្នានេះដែរ កាលពីរាត្រីថ្ងៃទី ២៩ ខែកញ្ញា ម្សិលមិញនេះ នាយពាក់មី ក៏បានសរសេរសារមួយ ដែលទាក់ទងនឹងការចាប់ខ្លួនរបស់ ហោរ៉ា អាគ្គីនេត្រ ថា «ឃើញគ្រាន់បើ ខំហៅថតកុន ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណាទើបផុតស៊យទៅខ្ញុំ» ៕ អត្ថបទ ទេព វណ្ណះ