នាវាកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាវាកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន

01/10/2017
ចំនួន០៣គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន០២គ្រឿង និងបោះយុថ្កា០១គ្រឿង សំរាប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា
នៅវេលាម៉ោង០៩:២០នាទី ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នាវាកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ចំនួន០៣គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន០២គ្រឿង និងបោះយុថ្កា០១គ្រឿង សំរាប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា រយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣០-០៣ ខែតុលា ឆ្នាំ២០១៧ ។
នាវាទី១/ឈ្មោះ CHANG CHUN (លេខនាវា១៥០) បណ្តោយប្រវែង១៦៥ ម៉ែត្រ ទទឹងប្រវែង១៨ ម៉ែត្រ ទម្ងន់ផ្ទុក៦៥០០ តោន និងស៊ីជម្រៅទឹក៦.៥ ម៉ែត្រ
នាវាទី២/ឈ្មោះ នាវាឈ្មោះ JING ZHOU (លេខនាវា៥៣២) បណ្តោយប្រវែង១៣៥ ម៉ែត្រ ទទឹងប្រវែង១៦ ម៉ែត្រ ទម្ងន់ផ្ទុក៤១០០ តោន និងសុីជម្រៅទឹក៦ ម៉ែត្រ
នាវាទី៣/ឈ្មោះ CHAO HU (លេខនាវា៨៩០) បណ្តោយប្រវែង១៧៩ ម៉ែត្រ ទទឹងប្រវែង២៥ ម៉ែត្រ ទម្ងន់ផ្ទុក២០៥៣៨ តោន និងសុីជម្រៅទឹក៨.៨ ម៉ែត្រ។
បញ្ជាក់: នាវាទាំង០៣គ្រឿងនេះ មាននាវិកសរុបចំនួន៧៣០នាក់ និងដឹកនាំបញ្ជារួមដោយ ឧត្តមនាវីត្រី សុិន ហាវ មេបញ្ជាការបេសកកម្ម ។អត្ថបទដកស្រង់ ទេព វណ្ណះ