តាមចាប់ដល់ជើងមេឃ៥ ឆ្នាំ គុកចាំ យីងឡាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តាមចាប់ដល់ជើងមេឃ៥ ឆ្នាំ គុកចាំ យីងឡាក់

01/10/2017
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា បាននិយាយក្រោយចេញដីកាកាលពីថ្ងៃទី ២៧ កញ្ញាថា ការចេញដីការបស់តុលាការកំពូលលើលោកស្រី យីងឡាក់ គឺជារឿងរបស់តុលាការទេ បុគ្គលគ្រប់រូប ត្រូវស្ថិតនៅក្រោមច្បាប់ ។អ្នកកាសែតបានសួរលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ថា តើនឹងបន្តតាមដានរឿង​របស់លោកស្រី យីងឡាក់ តទៅទៀតឬទេ ? លោកនាយករដ្ឋមន្ត្រីថៃពោលថា «ឥឡូវនេះត្រូវតែធ្វើ​បន្ត រឿងក្តីទាំងឡាយណាក៏ធ្វើបែបនេះដូចតែគ្នា ។ នៅពេលណាប្រទះឃើញ ក៏ត្រូវតែចាប់ខ្លួន បើនៅក្រៅប្រទេស ត្រូវតែស្នើសុំនាំខ្លួនមកវិញឱ្យទាល់តែបាន តែប្រសិនបើប្រទេសនោះអនុញ្ញាត យើងនឹងនាំមក តែបើមិនឱ្យក៏ទៅតាមនឹងទៅ !!! នេះក៏ជារឿងរបស់ប៉ូលិស ដែលអនុវត្តតាម​ដំណាក់កាល ដែលក្រសួងការបរទេសត្រូវសហការជាមួយប៉ូលិសអាំងទែរប៉ូល ។អ្នកកាសែតសួរដល់ករណី ដែលនាយករដ្ឋមន្ត្រីប្រាប់ថា មានចារកម្មនិយាយថា លោកស្រី យីងឡាក់ គេចខ្លួនទៅនៅទីណា ។ លោក ប្រាយុទ្ធ ឆ្លើយថា «គ្មានអាថ៌កំបាំងអ្វីទេ, កុំនិយាយដូច្នេះ ហើយមិន​ត្រូវ​សួរច្រើនពេកទេ!! រឿងនេះកំពុងតាមដាន ឯក្រសួងការបរទេសបានព័ត៌មានមិនផ្លូវការថា ឥឡូវនេះលោកស្រី យីងឡាក់ កំពុងស្ថិតនៅទីក្រុង​ឌូបៃ ប្រទេសសហរដ្ឋអារ៉ាប់អាមីរ៉ាត់….» ។ ទោះយ៉ាងណា មហាជនថៃបានផ្តោតជាសំខាន់ទៅលើការតាមចាប់លោកស្រី យីងឡាក់ ដល់ដូបៃ ឬ កន្លែងណាក៏ដោយ ឱ្យតែប៉ូលិសអ៊ីនទែរប៉ូលសហការ… ។ថ្ងៃទី ២៨ កញ្ញានេះ កម្លាំងប៉ូលិស បានទៅឆែកឆេរភូមិគ្រឹះរបស់លោកស្រី យីងឡាក់ ដើម្បីចង់ដឹងថា តើលោកស្រី យីងឡាក់ នៅទីនោះឬអត់ ហើយមិនត្រូវបាន​ឱ្យអ្នក​កាសែតចូលឡើយ ។ ម្យ៉ាងទៀតចង់ដឹងថា តើមាននាយប៉ូលិសជូនទៅកាន់ស្រុកអរញ្ញ​ប្រៈថេត ខេត្តស្រះកែវមែនឬអត់ដែរ ។ ក៏មានការប្រកាសដំណឹងផងដែរ អំពីការផ្តល់រង្វាន់ដល់អ្នកដែលចាប់ខ្លួនលោកស្រី យីងឡាក់ បាន ៕អត្ថបទដកស្រង់ ទេព វណ្ណះ