រថយន្តដឹកផលនេសាទទឹកសាប មួយគ្រឿងបានក្រឡាប់នៅឃុំតានៃ ប៉ុន្តែមិនមានរងរបួសដល់មនុស្សឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តដឹកផលនេសាទទឹកសាប មួយគ្រឿងបានក្រឡាប់នៅឃុំតានៃ ប៉ុន្តែមិនមានរងរបួសដល់មនុស្សឡើយ

01/10/2017
ព្រះសីហនុ ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង០០នាទី រថយន្ដដឹកត្រីទឹកសាបមួយគ្រឿង បានក្រឡាប់នៅផ្លូវជាតិលេខ៤ បង្គោល គីឡូម៉ែត្រ លេខ១៦៨-១៦៩ ក្នុងភូមិតាពៅ ឃុំតានៃស្រុកព្រៃនប់ អ្នកបើកបរមិនមានរងរបួសនោះទេ។ ឡានម៉ាក មាយស៊ីធូ ពាក់ស្លាកលេខ ភ្នំពេញ 3C-6098។

លោកវរសេនីយ៍ត្រីសួន គឹមសំ អធិការរងនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ ក្រោយពីក្រឡាប់ ម្ចាស់រថយន្តបានទាក់ទងឡានស្ទូចមកលើក ហើយបានបន្តដំណើរទៅមុខទៀត មិនមានការកកស្ទះចរាចរណ៍ យូរឡើយ ៕អត្ថបទ ទេព វណ្ណះ