ទូរសព្ទឈ្មោះ Axon M របស់ក្រុមហ៊ុន ZTE ដែលអាចកាច់បត់បាននឹងលេចរូបរាងនៅពាក់កណ្ដាលខែតុលា ហើយក្រុមហ៊ុនចិនមួយនេះនឹងមមាញឹកចំពោះការផលិតម៉ូដែលទូរសព្ទនេះ ។
ស្ថិតក្រោមកូដឈ្មោះថា <> ប្រសិនមិនបត់ Axon M មានទំហំ screen ៦,៨ អ៊ីងជាមួយនឹង resolution កម្រិត ២ ១៦០ គុណនឹង ១ ៩២០ ភិចស៊ែល RAM 4 GB ផ្ទុកក្នុងម៉ាស៊ីន 32GB បន្ទះឈីបប្រភេទ Snapdragon 820 និងថាមពលថ្ម ៣ ១២០ មីល្លីអំពែ (mAh)។
វាខុសប្លែកពី Galaxy X ដែលSamsung អះអាងថាអាចពត់អេក្រង់បាន។ Axon M អាចកាច់បត់អេក្រង់ទាំងពីរឱ្យនៅដាច់ដោយឡែកពីគ្នាហើយអេក្រង់នីមួយៗមានកម្រិត resolution ១០៨០ ភិចស៊ែល និងនៅពេលកាច់បត់មានអេក្រង់ទាំងមុខនិងក្រោយមិនដូចទូរសព្ទ Meizu Pro 7 របស់ក្រុមហ៊ុនចិន Meizu និង YotaPhone របស់រុស្ស៊ីឡើយ ។ ទូរសព្ទកាចបត់នេះនឹងមានលក់លើក្រុមហ៊ុនចែកចាយ AT&T ក្នុងតម្លៃរាយ ៦៥០ ដុល្លារនៅអាមេរិក ៕
ប្រភព៖ GSMarena