Update: ទារកអភ័ព្វត្រូវគេបោះបង់ចោល ពេលនេះមានគេអ្នកធូរធារយកចិញ្ចឹមហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Update: ទារកអភ័ព្វត្រូវគេបោះបង់ចោល ពេលនេះមានគេអ្នកធូរធារយកចិញ្ចឹមហើយ

30/09/2017
ជួយត្រេកអរផង…ខេត្តពោធិ៍សាត់៖ មានករណីភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញទារកអាយុប្រហែល ៣ទៅ ៤ខែ ត្រូវបានគេបោះបង់ចោលឱ្យស្រែកទ្រហ៊ោយំឡើងស្វាយបបូរមាត់ កាលពីវេលាម៉ោង២ និង១០នាទី រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងឃ្លាំងរលាំង ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។យោងតាមលោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកបាកាន បានឱ្យដឹងថា ទារកខាងលើនេះ ត្រូវបានស្រ្តីម្នាក់ឈ្មោះ សួន នី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ជាអ្នកប្រទះឃើញមុនគេ ក្នុងកំលុងពេលដែលគាត់យកជីទៅបាចស្រូវនៅម្ដុំនោះ ហើយបានឮសំឡេងក្មេងស្រែកយំល្វើយៗ ទើបភ្ញាក់ផ្អើលទៅមើល ស្រាប់តែឃើញទារកនោះដេកនៅក្រោមដើមស្ដៅស្រែកយំស្វាយបបូរមាត់ទៅហើយ ទើបទៅប្រាប់អ្នកភូមិ ក៏ដូចជាមេភូមិឱ្យបានដឹង ។ប្រភពដដែលបានបន្តថា នៅកន្លែងដែលប្រទះឃើញទារកនោះ មានខោរអាវចំនួន ០២កំប្លេរ និងម៉ួកចំនួន ០១ នៅក្នុងថង់ប្លាស្ទិក ហើយទារកនោះ តាមការប៉ាន់ស្មានអាយុប្រហែល ៣ទៅ ៤ខែប៉ុណ្ណោះ អាចអាណាព្យាបាលយកមកបោះបង់ចោលនៅទីនេះ ប៉ុន្តែអាជ្ញាធរមានសមត្តកិច្ចធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតែគ្មានតម្រុយទេ ។មកទល់ពេលនេះ ទារកអភ័ព្វខាងលើ ត្រូវបានធ្វើលិខិតស្នាមប្រគល់ឱ្យគ្រួសារមួយក្បែរនោះ ចិញ្ចឹមបីបាច់ដូចកូនបង្កើត (សូមបញ្ជាក់ថា អ្នកទទួលចិញ្ចឹមនោះ មិនមែនជាស្ត្រីប្រទះឃើញមុនគេឡើយ) ៕ អត្ថបទ ទេព វណ្ណះ