កីឡាករល្បី ៤រូបដែលមិនពេញចិត្តនឹងកម្រិតរបស់ខ្លួនក្នុង FIFA18 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កីឡាករល្បី ៤រូបដែលមិនពេញចិត្តនឹងកម្រិតរបស់ខ្លួនក្នុង FIFA18

29/09/2017
ខណៈពេលហ្គេមបាល់ទាត់ល្បីឈ្មោះ FIFA18 នឹងចេញ ជាផ្លូវការក្នុងថ្លៃនេះ អត្ថបទនេះនឹងលើកឡើងពីកីឡាករល្បីទាំង ៤រូបដែលក្នុងពេលកន្លងមកបានបង្ហាញពីភាពមិនពេញចិត្តរបស់ខ្លួនពីកម្រិតខ្លួននៅក្នុងហ្គេមថ្មីមួយនេះ ដែលមានដូចតទៅ៖

១. Michy Batshuayi៖
ខ្សែប្រយុទ្ធបែលហ្សិករបស់ក្លឹបតោខៀវ Chelsea រូបនេះបានបង្ហោះក្នុងគណនី Twitter ផ្លូវការខ្លួន ដោយធ្វើការចំអកទៅក្រុមហ៊ុនហ្គេម EA Sports ព្រមទាំងទាមទារឲ្យក្រុមហ៊ុនមួយនេះបកស្រាយហេតុអ្វីកម្រិតរបស់ខ្លួន បានត្រឹមតែ ៨០ ក្នុងហ្គេម FIFA 18។

២.Benjamin Mendy៖
ខ្សែការពារថ្លៃបំផុតក្នុងកំណត់ត្រាបាល់ទាត់រូបនេះ បានបង្ហោះសារ Twitter សួរទៅកាន់ក្រុមហ៊ុន EA Sports ក្នុងន័យចំអកថា តើក្រុមហ៊ុនមួយនេះមានទូរទស្សន៍មើលទេកាលពីឆ្នាំមុន។ ការសួរបែបនេះធ្វើឡើងបន្ទាប់ពី EA Sports ផ្ដល់កម្រិតដល់កីឡាកររូបនេះត្រឹមតែ ៧៨។

៣.Dele Alli៖
ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenhem Hotspurs រូបនេះ កាលពីពេលថ្មីៗនេះបាននិយាយថាខ្លួននឹងមិនលេង ខ្លួនឯង (Dele Alliក្នុងហ្គេម FIFA 18) នេះទេ បន្ទាប់ពី EA Sports ឲ្យកម្រិតកីឡាករនេះត្រឹមតែ ៨៤ ដែលជាកម្រិតកីឡាកររូបនេះគិតថាមិនសម។

៤.David Luiz៖
ខ្សែការពារសញ្ជាតិប្រេស៊ីល របស់ក្លឹបតោខៀវ Chelsea រូបនេះ បានខឹងទៅនឹង ក្រុមហ៊ុន EA Sports ដែលឲ្យកម្រិតនៃការស៊ុតច្បាស់របស់ខ្លួនតែត្រឹម ៦៤ ទាបជាងមិត្តរួមក្រុមខ្លួន ខ្សែបម្រើការពារ N'Golo Kante ដោយកីឡាកររូបនេះយល់ថា Kanteស៊ុតស្ទើរជាងខ្លួន៕


ប្រភព៖ Express