ស្រីៗ​ស្លៀកពាក់​របៀបណា​ ទើប​សម្ភាសន៍​ការងារ​ជាប់? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្រីៗ​ស្លៀកពាក់​របៀបណា​ ទើប​សម្ភាសន៍​ការងារ​ជាប់?

29/09/2017
ដូច​អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​ ការ​សម្ភាសន៍​ការងារ​គឺ​ជៀស​មិន​ផុត​ពី​ការ​ឲ្យ​ពិន្ទុ​របស់​អ្នក​សម្ភាសន៍​នោះ​ទេ ទៅ​លើ​ការ​តុបតែង​ខ្លួន ឬ​សំលៀកបំពាក់​។ ការ​ស្លៀកពាក់​បាន​ត្រឹមត្រូវ​ជួយ​​ឲ្យ​មនុស្ស​ស្រី​មើល​ទៅ​ឆ្លាត និង​ជួយ​យោង​ពិន្ទុ​ផ្នែក​សមត្ថភាពក្នុង​ថ្ងៃ​សម្ភាសន៍​ ព្រោះ​គណៈកម្មការ​នឹងវាយ​តម្លៃ​លើ​សំលៀក​បំពាក់​ជា​មុន​សិន​ មុន​ពេល​ចូល​ទៅ​ដល់​ប្រធានបទ​ផ្សេងៗ​ ព្រោះ​ថា​ខោអាវ​ស្លៀក​ចូល​មក​សម្ភាសន៍​វា​ជា​ចំណុច​ដែល​បង្ហាញ​មក​មុន​គេ។ តាម​ស្តង់ដារ​ស្រី​គួរ​ស្លៀក​ពាក់​របៀប​នេះ៖

១.​អាវ​អាវសឺមី​ពណ៌​បើក​ករ​។ ត្រូវ​មាន​អាវ​ធំ​មួយ​ពាក់​ពី​ក្រៅ​ទៀត​ទើប​មើល​ទៅ​ជឿជាក់។
រូបតំណាង
២.​តឺនុយ​អាវ​ជាមួយ​សំពត់​ស្វារ៉េ​ពណ៌​ខ្មៅ ឬ​ទឹក​ប៊ិច​ចាស់​ប្រវែង​លើ​ក្បាល​ជង្គង់​បន្តិច​។
រូបតំណាង
៣.​ពាក់​ស្បែក​កែង​ចោទ​ប្រវែង​មួយ​អុីង​ពណ៌​ស៊ី​គ្នា​នឹង​អាវ​ធំ ឬ​សំពត់​។ តែ​ត្រូវ​ចាំ​ថា​ស្បែក​ជើង​ត្រូវ​សម្អាត​ឲ្យ​បាន​ភ្លឺ​រលោង ព្រោះ​វា​ជា​ចំណុច​ដែល​គេ​វាយ​តម្លៃ​ខ្លាំង។
រូបតំណាង
៤.​សក់​គួរ​ចង​ទៅ​ក្រោយ ឬ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​របៀប​។
រូបតំណាង


ប្រភព៖ thoughtco