អង្គការសហព័ន្ធសកលកម្ពុជា (UPF-Cambodia) បានប្រកាសជ្រើសរើសសិស្សនិស្សិត (ជាប់ឬធ្លាក់មធ្យមសិក្សាទុតិយភូមិ) ទៅចូលរួមវគ្គបណ្ដុះបណ្ដាលកីឡាកាយសម្ព័ន្ធនៅប្រទេសហ្វីលីពីនរយៈពេល១២០ថ្ងៃ។
លក្ខខណ្ឌនៃការជ្រើសរើសគឺតម្រូវឱ្យមាន៖
បេក្ខជនទាំងពីរភេទ ត្រូវមានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំ
ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរយៈពេល២១ថ្ងៃនៅ UPF បាត់ដំបងជាមុនសិន
ត្រូវមានលិខិតឆ្លងដែន
ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍អាចទាក់ទងទៅខាងអង្គការសហព័ន្ធសកលកម្ពុជា (UPF-Cambodia) រៀងរាល់ម៉ោងធ្វើការ និងចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៤ខែតុលាឆ្នាំ២០១៧។ ដោយក្រោយពីបញ្ចប់វគ្គសិក្សានេះ អ្នកបានចូលរួមអាចនឹងក្លាយជាគ្រូបង្គោលឬជាបុគ្គលិកប្រចាំក្លឹបកីឡាកាយសម្ព័ន្ធ តុងអ៊ិលម៉ូដូ បាន៕